ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ

នាព្រឹកថ្ងៃសៅរ៍ ៥រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ នៅសួនច្បារខាងកើតវិមានឯករាជ្យ។

IMG 20221015 082754 790IMG 20221015 082759 120IMG 20221015 082805 025IMG 20221015 082809 947IMG 20221015 082812 294IMG 20221015 082823 166IMG 20221015 082827 025IMG 20221015 082829 828IMG 20221015 082834 341IMG 20221015 082838 414IMG 20221015 082841 619

ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី និងក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយលោក គឹម រិទ្ធី អភិបាល នៃគណៈអភិបាកខេត្តព្រះវិហារ និងសហការី បានអញ្ជើញទៅពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាផ្លូវ អណ្តូងទឹក បង្គន់អនាម័យជាដើម ដែលខូចខាតដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

ដោយមានការណែនាំពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងសហការី និងក្រុមការងារថ្នាក់ខេត្ត ដឹកនាំដោយលោក គឹម រិទ្ធី អភិបាល នៃគណៈអភិបាកខេត្តព្រះវិហារ និងសហការី នៅរសៀលថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញទៅពិនិត្យមើល ហេដ្ឋារចនាសម្ព័ន្ធរូបវន្តដូចជាផ្លូវ អណ្តូងទឹក បង្គន់អនាម័យជាដើម ដែលខូចខាតដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្រ្តខេត្តព្រះវិហារ។

លោក ម៉ប់ ធីរិទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានឲ្យដឹងថា នៅក្នុងខេត្តព្រះវិហារ មានផ្លូវជនបទដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងមានចំនួន ៥ ខ្សែ នៅក្នុងនោះកំណាត់ ផ្លូវដែលរងការខូចខាតធ្ងន់ធ្ងរជាងគេ មានប្រវែង ១០ គីឡូម៉ែត្រ តភ្ជាប់ពីភូមិស្វាយ ឃុំ រសណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ រហូតដល់ព្រំប្រទល់ខេត្តកំពង់ធំ ស្ថិតក្នុងភូមិទាម អាទិត្យ ឃុំសាគ្រាម ស្រុកប្រាសាទបល្ល័ង្ក ។

ក្រុមការងារបានពិនិត្យឃើញថា កំណាត់ផ្លូវប្រវែង ១០ គីឡូម៉ែត្រនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការដឹកជញ្ជូនកៅសិផលរបស់ប្រជាពលរដ្ឋទៅកាន់ទីផ្សារ ជាពិសេសដំឡូង ពីខេត្ត ព្រះវិហារ ទៅកាន់ខេត្តកំពង់ធំ ជាផ្លូវដែលប្រជាពលរដ្ឋធ្វើដំណើរទៅកាន់ទីផ្សារ មន្ទីរពេទ្យ និងសាលារៀនជាដើម ។ កំណាត់ផ្លូវប្រវែង ១០ គីឡូម៉ែត្រ ខាងលើនេះ រងការខូចខាតប្រមាណ ១គីឡូម៉ែត្រ ដោយទឹកហូតកាត់ជាច្រើនកន្លែង ។
ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនេះ ដែលកំពុងប្រកបរបរកសិកម្មដាំដំឡូង បានស្នើសុំតាម រយៈក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ គោរពស្នើសុំ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជួយធ្វើផ្លូវនេះឡើងវិញឲ្យបានឆាប់ តាមដែលអាចធ្វើទៅបាន ព្រោះថាផ្លូវនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ពួកគាត់។

ជាមួយគ្នានេះដែរ លោក គឹម រិទ្ធី តំណាងឲ្យប្រជាពលរដ្ឋ ក៏បានគោរពស្នើសុំ ឯកឧត្ដមបណ្ឌិត សភាចារ្យ រដ្ឋមន្រ្ដី មេត្តាជួយជួយធ្វើផ្លូវនេះ ឡើងវិញឲ្យបានឆាប់ ដើម្បីជាគុណប្រយោជន៍របស់ប្រជាពលរដ្ឋ ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានទទួលយកសំណូមពរនេះពីប្រជាពលរដ្ឋ និងពីលោក គឹម រិទ្ធី ដើម្បីជម្រាបជូនឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មេត្តាជ្រាប និងពិនិត្យលទ្ធភាពដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានឆាប់បំផុត។ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ប្រជាពលរដ្ឋនៅទីនោះ ក៏ដូចជាអាជ្ញាធរដែនដី និងកងកម្លាំងប្រដាប់អាវុធ ដែលបានសហការគ្នាយកឈើក្តារ ឈូសឆាយ និងសែងដីចាក់ ធ្វើជា ស្ពានឈើតូចមួយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ពួកគាត់ និងបានសំណូមពរដល់ប្រជាពលរដ្ឋ មេត្តាខន្តី អត់ធ្មត់បន្តិច ដោយទុកពេលជូនថ្នាក់ដឹកនាំក្រសួង ជាពិសេសសម្តេច តេជោនាយករដ្ឋមន្រ្តី ពិនិត្យលទ្ធភាពដោះស្រាយជូនតាមសំណើរបស់ប្រជាពលរដ្ឋ។

បន្ទាប់ពីបានលឺដូច្នេះ ប្រជាពលរដ្ឋមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំង និងបានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោនាយករដ្ឋមន្រ្តី និងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងបានសន្យាថា នឹងបន្តគាំទ្រគោលនយោបាយរបស់រាជរដ្ឫភិបាល បន្តទៀតដើម្បីឲ្យសម្តេចបានបន្តដឹកនាំប្រទេសឲ្យកាត់តែរីកចម្រើនសំបូរសប្បាយថែមទៀតក្រោមដំបូលនៃសុខសន្តិភាព។

នៅក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ក៏បានចែកជូនប្រជាពលរដ្ឋប្រមាណ៩០នាក់ ដោយម្នាក់ទទួលបានសារុងមួយផងដែរ៕

photo 2022 10 15 11 31 26photo 2022 10 15 11 31 29photo 2022 10 15 11 31 32photo 2022 10 15 11 31 35photo 2022 10 15 11 31 40photo 2022 10 15 11 31 42photo 2022 10 15 11 31 45photo 2022 10 15 11 31 48photo 2022 10 15 11 31 51photo 2022 10 15 11 31 54photo 2022 10 15 11 31 57

ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារអញ្ជើញទៅពិនិត្យស្ថានភាពទឹកជំនន់ទន្លេដែលធ្វើឱ្យលិចលង់ផ្លូវនានា នៅក្នុងឃុំចំនួន ៥ លើ ៧កន្លែង ស្មើនឹងប្រវែងជាង ២១,៥គម ក្នុងស្រុកបរិបូណ៌

កាលពីថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការ ងារដែលរួមមាន ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ លោក នួន សុខា អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ព្រមទាំងមានការចូលរួមផងដែរពីសំណាក់លោកអភិបាលស្រុកបរិបូណ៌ និងមេឃុំឆ្នុកទ្រូ អញ្ជើញទៅពិនិត្យស្ថានភាពទឹកជំនន់ទន្លេដែលធ្វើឲ្យលិចលង់ផ្លូវនានា នៅក្នុងឃុំចំនួន ៥ លើ ៧កន្លែង ស្មើនឹងប្រវែងជាង ២១,៥គម ក្នុងស្រុកបរិបូណ៌ ដែលក្នុងនោះមាន៖
១- ឃុំឆ្នុកទ្រូ:
– ផ្លូវសេះស្លាប់ ប្រវែងសរុប ៧,៥គម (ទឹកលិចលើប្រវែងជាង ២គម)
– ផ្លូវឆ្នុកទ្រូទៅវត្តកំពង់ព្រះ ប្រវែង ២,៥គម (លិចទាំងស្រុង)
– ផ្លូវឆ្នុកទ្រូទៅតំបន់យុគន្ធរ ប្រវែង ៤គម (លិចទាំងស្រុង)
២- ឃុំត្រពាំងចាន់-ឃុំឆ្នុកទ្រូ
– ផ្លូវកណ្តាល ទៅតំបន់យុគន្ធរ ប្រវែង ៤,៥គម (លិចលើ និងច្រោះជើងទេរ ប្រវែងជាង ៣,៥គម)
– ផ្លូវក្បាលដំរី ទៅតំបន់ក្រចាប់ ប្រវែង ៣,៥គម (លិចលើប្រវែងជាង ២,៥គម)
៣- ឃុំខុនរ៉ង
– ផ្លូវដើមជ្រែ ទៅកំពង់អួរ ប្រវែង ៧,៥គម (លិចលើប្រវែងជាង ៣,៥គម)
៤- ឃុំមេលំ ឃុំកំពង់ព្រះគគីរ
– ផ្លូវមេលំ ទៅកោះតាម៉ូវ ប្រវែង ៧,៥គម (លិចលើ និងច្រោះជើងទេរ ប្រវែងជាង ៣.៥គីឡូម៉ែត្រ)

ឯកឧត្ដមបណ្ឌិត សួស គង់ បានលើកឡើងថា ដោយអនុវត្តទៅតាមអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងកាល:ទេស:ដែលស្ទើរតែទូទាំងប្រទេសកំពុងរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងទឹកទន្លេនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយជាមួយថ្នាក់ដឹកនាំ និងមន្ត្រីជំនាញបច្ចេកទេសក្រសួង ដោយបែងចែកជាក្រុមការងារចំនួន ០៥មុខព្រួញសំដៅចំពោះខេត្តដែលទទួលរងផលប៉ះពាល់សំខាន់ៗ ដើម្បីអនុវត្តនូវគោលបំណង ០៣យ៉ាង គឺ:
(១) បើផ្លូវដាច់ដោយទឹកជំនន់ ត្រូវសុំគោលការណ៍ពីថ្នាក់ដឹកនាំក្រសួង ដើម្បីចាក់បំពេញផ្លូវឡើងវិញសំដៅភ្ជាប់ចរាចរណ៍ជូនប្រជាជនភ្លាម។
(២) បើផ្លូវត្រូវទឹកជំនន់ហូរច្រោះ
ត្រូវកត់ត្រា និងត្រៀមលើកគម្រោងជួសជុល ថែទាំ។
(៣) បើផ្លូវត្រូវទឹកលិចទាំងស្រុង ដូចករណីក្នុងឃុំឆ្នុកទ្រូ ពេលទឹកស្រកភ្លាម អាជ្ញាធរមូលដ្ឋានត្រូវហាមឃាត់ប្រជាពលរដ្ឋកុំឲ្យបើកបរយានយន្តលើផ្លូវនោះ បង្ការកុំឲ្យផ្លូវខូចព្រោះគ្រឹះវានៅទន់នៅឡើយ។ ទន្ទឹមនេះ ត្រូវវាយតម្លៃដើម្បីត្រៀមលក្ខណ:ក្នុងការលើកផែនការជួសជុល៕

 

photo 2022 10 14 15 20 01photo 2022 10 14 15 20 05photo 2022 10 14 15 20 08photo 2022 10 14 15 20 11photo 2022 10 14 15 20 14photo 2022 10 14 15 20 16photo 2022 10 14 15 20 19photo 2022 10 14 15 20 21photo 2022 10 14 15 20 24photo 2022 10 14 15 20 26photo 2022 10 14 15 20 29photo 2022 10 14 15 20 34photo 2022 10 14 15 20 38photo 2022 10 14 15 20 41photo 2022 10 14 15 20 44photo 2022 10 14 15 20 47photo 2022 10 14 15 20 50

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំកិច្ចប្រជុំលើកទី៣៦ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំលើកទី ៣៦ របស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ។

កិច្ចប្រជុំនេះមានការចូលរួមពីលោក Anirban Chatterjee ប្រធានស្ដីទីអង្គការ UNICEF ប្រចាំនៅកម្ពុជា និងជាសហប្រធានសម្របសម្រួលដៃគូអភិវឌ្ឍន៍ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ តំណាងក្រសួង ស្ថាបនពាក់ព័ន្ធ អង្គការជាដៃគូរពាក់ព័ន្ធ តាមរយៈប្រព័ន្ធវីដេអូអនឡាញ Zoom ផងដែរ ដោយធ្វើបទបង្ហាញពីបច្ចុប្បន្នភាពការពិនិត្យឡើងវិញពាក់កណ្ដាលអាណត្តិនៃការអនុវត្តផែនការសកម្មភាពជាតិលើកទី២ ស្ដីពីការផ្គត់ផ្គង់ទឹកស្អាត ការសម្អាត និងអនាម័យជនបទ ឆ្នាំ២០១៩-២០២៣ បទបង្ហាញបច្ចុប្បន្នភាពនៃការគាំទ្រក្នុងការរៀបចំផែនការថវិកាក្នុងការស្នើសុំថវិកាកម្មវិធី បទបង្ហាញពីផែនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនៅក្នុងខេត្តកណ្ដាល និងបទបង្ហាញពីស្ថានភាពនៃទឹក្អាត និងអនាម័យនៅតាមសាលារៀន និងបានពីភាក្សាពីឯកសារគោលនយោបាយ និងយុទ្ធសាស្រ្ដដែលនឹងត្រូវរៀបចំថ្មី សម្រាប់បន្ទាប់ពីឆ្នាំ២០២៥ ។

ក្នុងឱកាសបូកសរុបលទ្ធផលអង្គប្រជុំ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិក្នុងការជំរុញវិស័យនេះមានការរីកចម្រើនគួរកត់សម្គាល់។ ជាមួយនេះ ដោយសារតែទឹកជំនន់ឆ្នាំនេះមានសភាពធំធេងស្ទើរតែគ្រប់ខេត្ត ជាពិសេសខេត្តដែលជាប់ព្រំប្រទល់នឹងប្រទេសថៃ និងភាគខាងជើងនៃប្រទេសបានបង្កឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធពីរប្រភេទ គឺទីមួយហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ និងទី២ ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត មានអណ្ដូងទឹកស្អាត ប្រព័ន្ធចែកចាយទឹក និងបង្គន់អនាម័យ ។ ដើម្បីស្ដារឡើងវិញ បច្ចុប្បន្នក្រុមការងារគ្រប់គ្រងគ្រោះមហន្តរាយ នៃក្រសួងអភិវឌ្ឍន៍ជនបទកំពុងពិនិត្យវាយតម្លៃទំហំនៃការខូចខាតនេះ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី បានស្នើសុំឱ្យក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅតាមបណ្ដាខេត្តផ្សេងៗទៀតខិតខំកៀរគរធនធានដោយសហប្រតិបត្តិការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ហើយអនុវត្តឱ្យដូចក្រុមការងារនៅក្នុងខេត្តកណ្ដាល។
គួរបញ្ជាក់ផងដែរថា គិតត្រឹមចុងឆ្នាំ២០២២ ប្រជាពលរដ្ឋនៅតាមតំបន់ជនបទ ទទួលបានទឹកស្អាតប្រើប្រាស់ និងការប្រតិបត្តិអនាម័យបានប្រមាណជាង ៨០%ហើយ នៅទូទាំងប្រទេស ៕

photo 2022 10 13 11 51 46photo 2022 10 13 11 51 50photo 2022 10 13 11 51 52photo 2022 10 13 11 51 55photo 2022 10 13 11 51 58photo 2022 10 13 11 52 10photo 2022 10 13 11 52 13photo 2022 10 13 11 52 16photo 2022 10 13 11 52 19photo 2022 10 13 11 52 22photo 2022 10 13 11 52 26

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រី Sandrine BOUCHER នាយិកាថ្មី នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ “AFD” ប្រចាំកម្ពុជា

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួង កាលពីព្រឹក ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ លោកស្រី Sandrine BOUCHER នាយិកាថ្មី នៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ “AFD”ប្រចាំកម្ពុជា បានកោតសរសើរពីសហប្រតិបត្តិការដ៍ល្អរបស់ក្រសួងអភិវឌ្ឍន៍ជនបទជាមួយ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ AFD ។

​ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានសម្ដែងនូវការស្វាគមន៍លោកស្រីនាយិកាទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ និងសហការីដែលបានអញ្ជើញមកសម្ដែងការគួរសម និងពិភាក្សាការងារនាពេលនេះ ។ ជាមួយនេះក៏ បានសម្តែងការអបអរសាទរចំពោះលោកស្រីដែលត្រូវបានតែងតាំងជានាយិកាថ្មី នៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ទីភ្នាក់ងារបារំាង AFD ដែលកន្លងមកបានចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសកិច្ចសហប្រតិបត្តិការល្អជាមួយថ្នាក់ដឹកនាំ និងក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទលើវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទនាពេលកន្លងមក ។

​ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានជម្រាបជូនថា ផែនការសកម្មភាពក៍ដូចជាបេសកកម្មរបស់ក្រសួងអភិវឌ្ឍន៍ជនបទ មានចក្ខុវិស័យធ្វើឱ្យប្រជាជននៅទីជនបទ មានភាពរីកចម្រើនទាំងសេដ្ឋកិច្ច សង្គម និងបរិស្ថាន។ ដើម្បីសម្រេចបាននូវចក្ខុវិស័យនេះ ក្រសួងត្រូវអនុវត្តយុទ្ធសាស្ត្រពីរសំខាន់ៗ គឺ ទី១. លើកកម្ពស់ជីវភាពសហគមន៍ជនបទ និង ទី២. លើកកម្ពស់កម្រិតជីវភាពរស់នៅរបស់គ្រួសារជនបទ តាមរយៈការអភិវឌ្ឍជំនាញ ការផ្តល់ឥណទានជនបទ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងការបង្កើតប្រាក់ចំណូលរបស់ប្រជាជននៅតាមជនបទ ដើម្បីកាត់បន្ថយគម្លាតរវាងអ្នករស់នៅទីក្រុង និងអ្នករស់នៅទីជនបទ ឬ អ្នកមាន និងអ្នកក្រ។

ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្ត្រី ក៍បានជម្រាបជូន លោកស្រីនាយិកា អំពីស្ថានភាពទឹកជំនន់នៅកម្ពុជាជាពិសេសតាមបណ្តាលខេត្តដែលរងផលបះពាល់ដោយសារទឹកជំនន់ ដូចជាខេត្តបន្ទាយមានជ័យ ពោធិសាត់ បាត់ដំបង និងបណ្តាខេត្តជាប់បឹងទន្លេសាប។ ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋមន្រ្ដី  បានស្នើសុំឱ្យមានការផ្ដល់កិច្ចសហប្រតិបត្តិការ និងបន្តជំនួយលើការស្តារ និងជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលខូចខាត។ ជាមួយនេះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីក៍បានលើកឡើងពីគម្រោង RID4CAM ដែលកំពុងដំណើរការ  គម្រោងនេះធានានូវការស្តារឡើងវិញនូវផ្លូវជនបទប្រវែង 550 គីឡូម៉ែត្រដែលរួមបញ្ជូលទាំង ការកសាងហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋានក្នុងវិស័យទឹកស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងអប់រំ ការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធជនបទ និងការអនុវត្តអនាម័យល្អ និងសុខភាព។

​ជាការឆ្លើយតបលោកស្រី Sandrine BOUCHER បានបញ្ជាក់ថា ភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ “AFD” មានវត្តមាននៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ1993 ហើយបានគាំទ្រប្រទេសកម្ពុជា ដោយផ្តោតលើផ្នែករចនាសម្ព័ន្ធសំខាន់ៗ ដូចជាការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធ និងសេដ្ឋកិច្ច (អគ្គិសនី ទឹក អនាម័យ ប្រព័ន្ធធារាសាស្ត្រ) ទីក្រុង និងតំបន់ជនបទ ។ ជាមួយនេះ AFD ក៏ចូលរួមយ៉ាងសកម្មក្នុងការជួយសម្រួលដល់ការទទួលបានសេវាមូលដ្ឋាននៅតំបន់ជនបទដែលមាន 70% នៃប្រជាជនកម្ពុជារស់នៅ។ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (ផ្លូវជនបទ) គឺជាអាទិភាពមួយក្នុងចំណោមគម្រោងជាច្រើនរបស់អង្គការ AFD ជាពិសេសការសាងសង់ហេដ្ឋារចនាសម្ព័ន្ធបំពេញបន្ថែមសម្រាប់ការអភិវឌ្ឍន៍មូលដ្ឋានក្នុងវិស័យទឹកស្អាត និងអនាម័យ កសិកម្ម សុខាភិបាល និងវិស័យអប់រំ។

លោកស្រី បានថ្លែងអំណរគុណជូនចំពោះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី និងសហការី ដែលតែងតែផ្ដល់នូវកិច្ចសហប្រតិបត្តិការដ៍ល្អជាមួយនិងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ នាពេលកន្លងមក ហើយលោកស្រីក៍បានសំណូមពរអោយក្រសួងអភិវឌ្ឍន៍ជនបទ បន្តជួយសម្របសម្រួល និង បន្តកិច្ចសហប្រតិបត្តិការក្នុងការអនុវត្តគម្រោងដើម្បីសម្រេចទៅបានឆាប់តាមការគ្រោងទុក ៕

photo 2022 10 12 20 18 11photo 2022 10 12 20 18 14photo 2022 10 12 20 18 17photo 2022 10 12 20 18 19photo 2022 10 12 20 18 22photo 2022 10 12 20 18 25photo 2022 10 12 20 18 28photo 2022 10 12 20 18 30

មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃផ្លូវជនបទ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យដើម្បីពិនិត្យលទ្ធភាព និងអន្តរាគមន៍តភ្ជាប់ផ្លូវជនបទឡើងវិញឱ្យប្រជាពលរដ្ឋបានប្រើប្រាស់ក្រោយទឹកស្រក

ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយក្រសួងអភិវឌ្ឍន៍ជនបទ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២នេះ បានដឹកនាំក្រុមការងារចុះពិនិត្យ និងវាយតម្លៃបឋមនៅផ្លូវជនបទ អណ្តូងស្នប់ បង្គន់អនាម័យដែលរងផលប៉ះពាល់ដោយទឹកជំនន់ ក្នុងខេត្តបន្ទាយមានជ័យ ឆ្នាំ២០២២នេះ ចំនួន ៤ស្រុក មានស្រុកមង្គលបូរី, ស្រុកអូរជ្រៅ, ស្រុកព្រះនេត្រព្រះ និងស្រុកភ្នំស្រុក។

ក្នុងឱកាសចុះពិនិត្យនេះ ឯកឧត្តម អុិន ចន្ថា បានឱ្យដឹងថា ដោយមានការយកចិត្តទុកដាក់ពីឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានចាត់តាំងឱ្យរូបឯកឧត្តមផ្ទាល់ធ្វើការដឹកនាំក្រុមការងារ ធ្វើការចុះពិនិត្យលទ្ធភាព និងអន្តរាគមន៍តភ្ជាប់ផ្លូវជនបទឡើងវិញឲ្យប្រជាពលរដ្ឋ បានប្រើប្រាស់ក្រោយទឹកស្រក ក្នុងចំណុចភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ជាមួយគ្នានោះឯកឧត្តម អុិន ចន្ថា បានធ្វើការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះលោកលោកស្រី ថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដែលបានសហការ សាមគ្គីភាពគ្នាក្នុងការអនុវត្តការងាររយៈពេលកន្លងមក។

ឯកឧត្តមបានបន្ថែមថា ក្នុងសកម្មភាពចុះថែទាំផ្លូវជនបទ អណ្តូងស្នប់ និងបង្គន់អនាម័យទាំងរដូវប្រាំង និងរដូវវស្សា ក្នុងការជួសជុលតភ្ជាប់ និងស្តារឡើងវិញ ជូនបងប្អូនប្រជាពលរដ្ឋបានប្រើប្រាស់ ព្រោះផ្លូវជនបទមានសារៈសំខាន់ណាស់សម្រាប់បងប្អូនធ្វើដំណើរឆ្លងកាត់ សិស្សានុសិស្សទៅសាលារៀន ប្រជាពលរដ្ឋទៅរកសេវានានាពិសេសស្ត្រីមានផ្ទៃពោះទៅរកសេវាសុខាភិបាល និងប្រកបរបររកស៊ីក៏ដូចជាដឹកជញ្ជូនភោគផលដំណាំកសិកម្មផ្សេងៗផងដែរ។

បេីតាមលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១០ ខែតុលាឆ្នាំ២០២២នេះ ជំនន់ទឹកភ្លៀងនៅបន្តលិចបានបណ្តាលឲ្យផ្លូវជនបទនៅក្នុងខេត្តបន្ទាយមានជ័យ បានរងជន់លិចផ្លូវកើនឡើងដល់ចំនួន៥៥ខ្សែ ប្រវែង៥៨២,២៣៦ម៉ែត្រ ត្រូវបានលិចទឹកប្រវែង១៥១,៥២០ម៉ែត្រ ក្នុងនោះដាច់តួផ្លូវប្រវែង៣០,៥៧៥ម៉ែត្រ ហូរច្រោះជើងទេរប្រវែង ១២៧,៤២០ម៉ែត្រ និងលូមូល ៣កន្លែង។

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា ក្នុងនោះផ្លូវទាំង៥៥ខ្សែនេះស្ថិតក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ចំនួន៨ខ្សែ,ស្រុកព្រះនេត្រព្រះ ចំនួន១៧ខ្សែ,ស្រុកមង្គលបូរី ចំនួន៩ខ្សែ,ស្រុកភ្នំស្រុក ចំនួន៣ខ្សែ,ស្រុកស្វាយចេកចំនួន៣ខ្សែ,ស្រុកថ្មពួកចំនួន៦ខ្សែ,ស្រុកម៉ាឡៃចំនួន២ខ្សែ,ក្រុងប៉ោយប៉ែតចំនួន១ខ្សែ និងក្រុងសិរីសោភ័ណចំនួន៦ខ្សែ អណ្តូងស្នប់ចំនួន១០ បង្គន់អនាម័យចំនួន ២១៣៕

photo 2022 10 11 20 12 04photo 2022 10 11 20 12 08photo 2022 10 11 20 12 10photo 2022 10 11 20 12 13photo 2022 10 11 20 12 16photo 2022 10 11 20 12 18photo 2022 10 11 20 12 21photo 2022 10 11 20 12 24photo 2022 10 11 20 12 27photo 2022 10 11 20 12 30

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអនុញ្ញាតឲ្យលោក Janes Imanuel Ginting នាយកអង្គការទស្សនៈពិភពលោកអន្ដរជាតិ(World Vision)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃអង្គារ ៩កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោក Janes Imanuel Ginting នាយកអង្គការទស្សនៈពិភពលោកអន្ដរជាតិ(World Vision)ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ៕

photo 2022 10 04 10 53 35photo 2022 10 04 10 53 38photo 2022 10 04 10 53 41photo 2022 10 04 10 53 44photo 2022 10 04 10 53 47photo 2022 10 04 10 53 49photo 2022 10 04 10 53 52photo 2022 10 04 10 53 55photo 2022 10 04 10 53 58photo 2022 10 04 10 54 00

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអនុញ្ញាតឱ្យលោកស្រី Foroogh Foyouzat នាយិកាអង្គការ UNICEF ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ

នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោកស្រី Foroogh Foyouzat នាយិកាអង្គការ UNICEF ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការី ចូលជួបសម្ដែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រី បញ្ចប់អាណត្តិបេសកកម្មនៅកម្ពុជា។

photo 2022 09 22 10 51 34photo 2022 09 22 10 51 38photo 2022 09 22 10 51 41photo 2022 09 22 10 51 44photo 2022 09 22 10 51 46photo 2022 09 22 10 51 49photo 2022 09 22 10 51 52photo 2022 09 22 10 51 54photo 2022 09 22 10 51 57photo 2022 09 22 10 52 01photo 2022 09 22 10 52 05

ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ និងលោកជំទាវ កែវ ស៊ុនសុភាវី ដោយមានការចូលរួមពី ឯកឧត្ដម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្ដីរាជការ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ

នាព្រឹកថ្ងៃសុក្រ ៦រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ និងលោកជំទាវ កែវ ស៊ុនសុភាវី ដោយមានការចូលរួមពី ឯកឧត្ដម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្ដីរាជការ បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៦ នៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ ។

ក្នុងកម្មវិធីព្រឹកនេះមានពិធីបោះបាយបិណ្ឌ ប្រគេនយាគូដល់ព្រះសង្ឃ ពិធីរាប់បាត បង្សុកូល វេរបច្ច័យ និងភត្ថាហារប្រគេនព្រះសង្ឃ និងប្រារព្ធពិធីពហុទេវាដាឆ្លង ជាកិច្ចបង្ហើយបុណ្យ ។

បច្ច័យក្នុងពិធីកាន់វេនទី ៦ នេះទទួលបាន ៦២ ៧៧០ ០០០រៀល និង ៦ ០៩០ ដុល្លារអាមេរិក ។

សូមអនុមោទនាទទួលយកបុណ្យទាំងអស់គ្នា !

photo 2022 09 16 15 45 44photo 2022 09 16 15 45 47photo 2022 09 16 15 45 50photo 2022 09 16 15 45 58photo 2022 09 16 15 46 01photo 2022 09 16 15 46 04photo 2022 09 16 15 46 08photo 2022 09 16 15 46 12photo 2022 09 16 15 46 15photo 2022 09 16 15 46 20photo 2022 09 16 15 46 23photo 2022 09 16 15 46 26photo 2022 09 16 15 46 29photo 2022 09 16 15 46 32photo 2022 09 16 15 46 38photo 2022 09 16 15 46 40photo 2022 09 16 15 46 43photo 2022 09 16 15 46 46photo 2022 09 16 15 46 49photo 2022 09 16 15 46 52photo 2022 09 16 15 46 55photo 2022 09 16 15 47 04photo 2022 09 16 15 47 06photo 2022 09 16 15 47 09photo 2022 09 16 15 47 12photo 2022 09 16 15 47 18photo 2022 09 16 15 47 20photo 2022 09 16 15 47 23photo 2022 09 16 15 47 26photo 2022 09 16 15 47 29

ឯកឧត្ដម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងលោកជំទាវ ប៉ែន ពុធឌីយ៉ាណា តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្ដីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញក្នុងពិធីសូត្រមន្តវេនបិណ្ឌទី៥ និងស្ដាប់ព្រះធម្មទេសនានៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ

នារសៀលថ្ងៃព្រហស្បតិ៍ ៥រោច ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងលោកជំទាវ ប៉ែន ពុធឌីយ៉ាណា តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ និងថ្នាក់ដឹកនាំ ព្រមទាំងមន្រ្ដីរាជការ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញក្នុងពិធីសូត្រមន្តវេនបិណ្ឌទី ៥ និងស្ដាប់ព្រះធម្មទេសនានៅវត្តលង្កាព្រះកុសុមារាម រាជធានីភ្នំពេញ៕

photo 2022 09 15 19 35 48photo 2022 09 15 19 35 57photo 2022 09 15 19 36 04photo 2022 09 15 19 36 07photo 2022 09 15 19 36 16photo 2022 09 15 19 36 25photo 2022 09 15 19 36 27photo 2022 09 15 19 36 41photo 2022 09 15 19 36 50photo 2022 09 15 19 36 53photo 2022 09 15 19 36 56photo 2022 09 15 19 37 08