កឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពីការឆ្លុះបញ្ចាំងលទ្ធផល ផ្ទៀងផ្ទាត់ ស្ថានភាព បញ្ចប់ ការ បន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តកំពង់ស្ពឺ

នាព្រឹកថ្ងៃពុធ ៣កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែកុម្ភ: ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខា សាលា ស្តីពី ការឆ្លុះបញ្ចាំងលទ្ធផល ផ្ទៀងផ្ទាត់ ស្ថានភាព បញ្ចប់ ការ បន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តកំពង់ស្ពឺ ។

សិក្ខាសាលាបានប្រព្រឹត្តទៅដោយទទួលបានលទ្ធផលដូចខាងក្រោម៖

១.ក្រុមការងារថ្នាក់ជាតិ បានធ្វើការវាយតម្លៃជាផ្លូវការ ខេត្តកំពង់ស្ពឺ គឺជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងជាខេត្តទី ៤ បន្ទាប់ពីខេត្ត ស្វាយរៀង ព្រៃវែង និងខេត្តកណ្តាល ។

២.ក្រុមការងារថ្នាក់ជាតិ និងក្រុមការងារថ្នាក់ខេត្ត នឹងសូមគោរពអញ្ជើញ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដីផ្តល់ជាកិត្តិយសក្នុងពិធីប្រកាស និងប្រគល់ពានជ័យលាភីជាផ្លូវការ នៅក្នុងខែមីនា ខាងមុខនេះ តាមពេលវេលាសមគួរណាមួយ ដោយក្តីអនុគ្រោះ ៕

photo 2023 02 24 09 52 40photo 2023 02 24 09 52 44photo 2023 02 24 09 52 48photo 2023 02 24 09 52 51photo 2023 02 24 09 52 54photo 2023 02 24 09 52 57photo 2023 02 24 09 53 12

ឯកឧត្ដម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ២ខ្សែ នៅខេត្តកំពង់ចាម

នាថ្ងៃសុក្រ ១២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ២ខ្សែ ប្រវែង ១៨,២៤គីទ្បូម៉ែត្រ ក្នុងនោះប្រវែង ១១,០៤០ គីឡូមែត្រ ក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលធននឹងការប្រែប្រួលអាកាសធាតុ ក្រោមហិរញ្ញប្បទានពីសាធារណរដ្ឋកូរ៉េ និងថវិកាបដិភាគរបស់រាជរដ្ឫភិបាល តភ្ជាប់ពី ពីផ្សារព្រែករំដេងទៅដល់ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានិត នាយករងខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្រ្ដី ៕

photo 2023 02 20 10 10 47photo 2023 02 20 10 10 50photo 2023 02 20 10 10 53photo 2023 02 20 10 10 57photo 2023 02 20 10 11 00photo 2023 02 20 10 11 03photo 2023 02 20 10 11 06photo 2023 02 20 10 11 09photo 2023 02 20 10 11 12photo 2023 02 20 10 11 15

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំប្រតិភូ និងមន្រ្ដីបច្ចេកទេសក្រសួង អញ្ជើញទៅត្រួតពិនិត្យ ការដ្ឋានស្ថាបនាផ្លូវជនបទ ចំនួន ២ ការដ្ឋាន នៅខេត្តកំពត

នាព្រឹកថ្ងៃអង្គារ ៩រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ និងមន្រ្ដីបច្ចេកទេសក្រសួង អញ្ជើញទៅត្រួតពិនិត្យ ការដ្ឋានស្ថាបនាផ្លូវជនបទ ចំនួន ២ ការដ្ឋាន៖

ការដ្ឋានទី១៖ ការដ្ឋានស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែង ៨គីឡូម៉ែត្រ និង១០៤ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤២ ត្រង់ចំណុចខ្លោងទ្វារវត្តទួលផ្ចិក ភូមិកំណប់ឃុំស្រែចែង ទៅភ្ជាប់នឹងផ្លូវជាតិលេខ៤២វិញ ត្រង់ចំណុចភូមិខ្ពបរុន ឃុំស្រែចែង ស្រុកជុំគីរី ខេត្តកំពត ក្នុងក្របខណ្ឌគម្រោង ខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ហៅកាត់ថា (CFVAC) ដោយប្រើប្រាស់ហិរញ្ញប្បទានរបស់ធានាគារអភិវឌ្ឍន៍អាស៊ី និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ។ ការដ្ឋាននេះ បានចាប់ផ្ដើមពីខែវិច្ឆិកា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបាម ៣៥%ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ។

ការដ្ឋានទី២៖ ការដ្ឋានស្ថាបនាផ្លូវ របស់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ តភ្ជាប់ពីទីរួមស្រុកជុំគីរី ទៅដល់ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។ ការដ្ឋានបានចាប់ផ្ដើមពីខែ មីនា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបានប្រមាណ ៥០%ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមថា
គម្រោង ខ្សែច្រវាក់ផលតិកម្មដោយភាតរៈបរិស្ថាន នឹងស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ២ខ្សែ ប្រវែងសរុប ២០គីឡូម៉ែត្រ និង៥២ម៉ែត្រ នៅក្នុខេត្តកំពត ដែលមានរយៈពេលធានាសុពលភាព ១២ខែ បន្ទាប់ពីបានស្ថាបនារួច ។

ផ្លូវទាំង២ខ្សែនោះរួមមាន ៖

ខ្សែទី១ ( រវៀង -ច្រេះ) និង (ច្រេះ-ទូច ) ក្នុងស្រុកឈូកខេត្តកំពត មានប្រវែង ១១គីឡូម៉ែត្រ និង ៩៤៨ម៉ែត្រ ទទឹងខ្នងលើ ប្រវែង ៦ម៉ែត្រ និងមានចិញ្ចើមសងខាងផ្លូវប្រវែង ០,៥ម៉ែត្រ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ។

ខ្សែទី២ មានប្រវែង ( កំណប់-ស្រែចែង) មានប្រវែង ៨គីឡូម៉ែត្រ និង ១០៤ម៉ែត្រ ទទឹងខ្នងលើប្រវែង ៦ម៉ែត្រ មានចិញ្ចើមអមសងខាងផ្លូវប្រវែង ០,៥ម៉ែត្រ ស្ថិតនៅក្នុងស្រុកជុំគីរី ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ។

គម្រោងនេះអនុវត្តរយៈពេល ១៨ខែ ដោយចាប់ផ្ដើមពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ ដោយប្រើប្រាស់ថវិកាវិនិយោគអាហារណនីហារណនៃសាធារណរដ្ឋកូរ់េ (EDCF) និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ។

នៅព្រឹកថ្ងៃដដែលនោះដែរ ឯកឧត្ដមបណ្ឌិត សភាចារ្យរដ្ឋមន្រ្ដី និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវ មួយខ្សែទៀតរបស់គម្រោងកែលម្អផ្លូវជនបទ ជំហានទី៣ តភ្ជាប់ពីទីរួមស្រុកជុំគីរី ទៅដល់ឃុំតាកែន ស្រុកឈូក ខេត្តកំពត ។
ការដ្ឋានបានចាប់ផ្ដើមពីខែ មីនា ឆ្នាំ២០២២ រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបានប្រមាណ ៥០%ហើយ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំនេះ ។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានរំលឹកថា៖ គម្រោងកែលម្អផ្លូវជនបទជំហានទី ៣ បាននឹងកំពុងអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមប្រភពថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ធនាគាអភិវឌ្ឍន៍អាស៊ី (ADB) និងធនាគារនីហរ័ណ អាហរ័ណ នៃសាធារណរដ្ឋកូរ៉េ (Korea Eximbank)សំដៅកែលម្អផ្លូវជនបទចំនួន ៤៨ ខ្សែ ប្រវែងសរុប ៧២៣ គ.ម ទៅជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងបេតុង ក្នុងខេត្តគោលដៅចំនួន ១០ ដែលនៅក្នុងនោះ ខេត្តកំពតមានចំនួន ៥ ខែប្រវែងសរុប ៧៩,២៥ គ.ម។

ក្នុងចំំណោមខ្សែផ្លូវគម្រោងទាំង ៥ ខ្សែក្នុងខេត្តកំពត ខ្សែផ្លូវទី៤ មានប្រវែង ១៩,១២ គ.ម ឆ្លងកាត់ពីផ្លូវជាតិលេខ៤៣ ភ្ជាប់ទៅផ្លូវជាតិលេខ ៤១ ត្រង់ចំណុចឃុំតាកែននៃស្រុកឈូក ទៅកាន់ឃុំត្រពាំងរាំង នៃស្រុកជុំគិរី។ បច្ចុប្បន្នដំណើរការស្ថាបនាផ្លូវនេះសម្រេចបានចំនួន ២២ % និងមានផែនការបញ្ចប់ដំណើារការស្ថាបនាទាំងស្រុងនៅចុងឆ្នាំ ២០២៣ នេះ។

IMG 20230214 113437 960IMG 20230214 113437 824IMG 20230214 113437 947IMG 20230214 113438 303IMG 20230214 113438 143IMG 20230214 113438 355IMG 20230214 113437 487IMG 20230214 113437 867IMG 20230214 113437 408IMG 20230214 113438 140IMG 20230214 113445 926IMG 20230214 113445 601IMG 20230214 113445 805IMG 20230214 113445 438IMG 20230214 113445 255IMG 20230214 113445 362IMG 20230214 113445 384IMG 20230214 113445 078IMG 20230214 113452 067IMG 20230214 113452 086IMG 20230214 113452 167IMG 20230214 113451 836IMG 20230214 113452 126

ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង ១១ គីឡូម៉ែត្រ ០៨៥ ម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

នារសៀលថ្ងៃសុក្រ ៥រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ ២០២៣ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ ទៅពិនិត្យការដ្ឋានស្ថាបនាផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ០១ខ្សែ ប្រវែង ១១ គីឡូម៉ែត្រ ០៨៥ ម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ នៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)

photo 2023 02 10 16 24 39photo 2023 02 10 16 24 44photo 2023 02 10 16 24 47photo 2023 02 10 16 24 50photo 2023 02 10 16 24 54photo 2023 02 10 16 24 57photo 2023 02 10 16 24 59photo 2023 02 10 16 25 03photo 2023 02 10 16 25 06photo 2023 02 10 16 25 09photo 2023 02 10 16 25 12photo 2023 02 10 16 25 15photo 2023 02 10 16 25 18photo 2023 02 10 16 25 23photo 2023 02 10 16 25 26photo 2023 02 10 16 25 30photo 2023 02 10 16 25 33

ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធទាំងស្រុងចំពោះជនអនាមិក សារព័ត៌មាន បណ្ដាញសង្គម ដែលបានផ្សព្វផ្សាយព័ត៌មានគ្មានភស្តុតាងច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសេចក្ដីប្រកាសព័ត៌មានបដិសេធទាំងស្រុងចំពោះជនអនាមិក សារព័ត៌មាន បណ្ដាញសង្គម ដែលបានផ្សព្វផ្សាយព័ត៌មានគ្មានភស្តុតាងច្បាស់លាស់ ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

សូមអានសេចក្ដីប្រកាសព័ត៌មានដូចខាងក្រោមនេះ ៖

photo 2023 02 09 15 42 51

ឯកឧត្ដមបណ្ឌិតសភចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក ទូច ម៉ាឡា ចូលកាន់តំណែងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប

នារសៀលថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣
នៅសាលាខេត្តសៀមរាប ឯកឧត្ដមបណ្ឌិតសភចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសលោក ទូច ម៉ាឡា ចូលកាន់តំណែងជាប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ៕

photo 2023 02 09 07 47 34photo 2023 02 09 07 47 37photo 2023 02 09 07 47 45photo 2023 02 09 07 47 47photo 2023 02 09 07 47 50photo 2023 02 09 07 47 53photo 2023 02 09 07 47 56photo 2023 02 09 07 47 58photo 2023 02 09 07 48 01photo 2023 02 09 07 48 04photo 2023 02 09 07 48 07photo 2023 02 09 07 48 10photo 2023 02 09 07 48 13photo 2023 02 09 07 48 16photo 2023 02 09 07 48 19photo 2023 02 09 07 48 22

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំប្រតិភូក្រសួង អញ្ជើញចុះពិនិត្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហម ចំនួន ២៨ខ្សែ ប្រវែងសរុប ១៦៥ គីឡូម៉ែត្រ ដែលបានស្ថាបនារួច នៅគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងពិនិត្យគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពាក់ស្នែង ស្រុកអង្គរជុំ ខេត្តសៀមរាប

នាព្រឹកថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួង អញ្ជើញចុះពិនិត្យការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវក្រាលក្រួសក្រហម ចំនួន ២៨ខ្សែ ប្រវែងសរុប ១៦៥ គីឡូម៉ែត្រ ដែលបានស្ថាបនារួច នៅគម្រោងអភិវឌ្ឍន៍ភូមិធម្មជាតិ រុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងពិនិត្យគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ពាក់ស្នែង ស្រុកអង្គរជុំ ខេត្តសៀមរាប៕

photo 2023 02 09 07 36 30photo 2023 02 09 07 36 34photo 2023 02 09 07 36 37photo 2023 02 09 07 36 39photo 2023 02 09 07 36 42photo 2023 02 09 07 36 45photo 2023 02 09 07 36 48photo 2023 02 09 07 36 53photo 2023 02 09 07 36 56photo 2023 02 09 07 36 59photo 2023 02 09 07 37 02photo 2023 02 09 07 37 05photo 2023 02 09 07 37 07photo 2023 02 09 07 37 10

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាឧត្តមភរិយារបស់ឯកឧត្តម តាន់ បញ្ញាវុធ និងត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

រសៀលថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅគេហដ្ឋានលោកជំទាវ ប៊ុន សុថា ក្នុងរាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង ត្រូវជាឧត្តមភរិយារបស់ឯកឧត្តម តាន់ បញ្ញាវុធ និងត្រូវជាប្អូនស្រីបង្កើតរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ។

លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ឹង បានទទួលមរណភាពនៅថ្ងៃសុក្រ ១៣កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង ១៨:១៣ នាទី ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ៕

photo 2023 02 09 07 44 05photo 2023 02 09 07 44 08photo 2023 02 09 07 44 10photo 2023 02 09 07 44 12photo 2023 02 09 07 44 15photo 2023 02 09 07 44 18photo 2023 02 09 07 44 22photo 2023 02 09 07 44 24photo 2023 02 09 07 44 27

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកស្រី រីហាណា រ៉ាហ៉្យា នាយិកា ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងភាពជាដៃគូនៅកម្ពុជា និងស្វែងយល់អំពីតម្រូវការរបស់កម្ពុជាសម្រាប់គម្រោងវិនិយោគនាពេលអនាគត

នាព្រឹកថ្ងៃចន្ទ ១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២២ឭ៣ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឲ្យលោកស្រី រីហាណា រ៉ាហ៉្យា នាយិកា ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃមូលនិធិអន្ដរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) និងសហការី ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ដើម្បីពង្រឹងភាពជាដៃគូនៅកម្ពុជា និងស្វែងយល់អំពីតម្រូវការរបស់កម្ពុជាសម្រាប់គម្រោងវិនិយោគនាពេលអនាគត៕

photo 2023 02 09 07 40 50photo 2023 02 09 07 40 53photo 2023 02 09 07 40 56photo 2023 02 09 07 41 01photo 2023 02 09 07 41 04photo 2023 02 09 07 41 076

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជាអធិបតីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២២ និងលើកទិសដៅការងារបន្តលើវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ

នារសៀលថ្ងៃចន្ទ ៩កើត ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នៅភោជនីយដ្ឋានទន្លេបាសាក់ ២ រាជធានីភ្នំពេញ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីបិទសិក្ខាសាលាបូកសរុបលទ្ធផលការងារដែលសម្រេចបានក្នុងឆ្នាំ២០២២ និងលើកទិសដៅការងារបន្តលើវិស័យផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ។

សិក្ខាសាលានេះរៀបចំដោយនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីអង្គការដៃគូអភិវឌ្ឍន៍ និងមន្ទីរអភិវឌ្ឍន៍ជនបទ រាជធានី ខេត្ត៕

photo 2023 01 30 17 28 58photo 2023 01 30 17 29 00photo 2023 01 30 17 29 05photo 2023 01 30 17 29 12photo 2023 01 30 17 29 21photo 2023 01 30 17 29 24photo 2023 01 30 17 29 29photo 2023 01 30 17 29 38photo 2023 01 30 17 29 40