Author: User1
Invitation for Bids NCB: RID4CAM-W-CPWS-PVH/Lot 15
Invitation for Bids – ICB : RID4CAM-W-KPT/Lot 16 & RID4CAM-W-KPT/Lot 17
RID4CAM Bidding Documents of Lot 5, 11 and Lot 14
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្ដីរាជការ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ
នារសៀលថ្ងៃចន្ទ ១២កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខ ថ្នាក់ដឹកនាំទទួលបន្ទុក និងមន្រ្ដីរាជការ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ។
បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាព នៃការអនុវត្តសកម្មភាពវិស័យផ្គត់ផ្គង់ទឹកស្អាត ដោយលោក ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងលោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ រួចមក ឯកឧត្ដមរដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ និងអបអរសាទរចំពោះសមិទ្ធផលនានា ដែលសម្រេចបាននាពេលកន្លងមក។ ទន្ទឹមគ្នានោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់នូវអនុសាសន៍ណែនាំ និងផ្តាំផ្ញើដូចខាងក្រោម៖
– ក្រសួងនឹងធ្វើការផ្លាស់ប្តូរកាលបរិច្ឆេទរៀបចំសន្និបាតបូកសរុបលទ្ធផលការងាររបស់ខ្លួនសម្រាប់ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ដោយគ្រោងនឹងរៀបចំនៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ២០២៣ វិញ។
– ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឱ្យមន្ត្រីគ្រប់ជាន់ថ្នាក់ក្នុងនាយកដ្ឋាន ត្រូវគោរពវិន័យ គោរពការចាត់តាំង គោរពក្រមសីលធម៌ គោរពវិន័យរបបប្រជុំ (ប្រជុំប្រចាំខែ ប្រចាំត្រីមាស) និងប្រឹងប្រែង បំពេញភារៈកិច្ចឱ្យកាន់តែប្រសើរ។
– ឯកឧត្តមរដ្ឋមន្រ្តីបានស្នើឱ្យ មន្ត្រីដែលបម្រើការក្នុងនាយកដ្ឋានទាំងពីរ ត្រូវមានគោលការណ៍សមូហភាពជាធំ និងគោរពតាមឋានានុក្រម។
– បន្តជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋមូលដ្ឋានអំពីសមិទ្ធផលការងាររបស់ក្រសួង និងរាជរដ្ឋាភិបាល។
– ជំរុញការងារនាំពាក្យ និងផ្សព្វផ្សាយឱ្យបានទូលំទូលាយ។
– ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងនាយកដ្ឋាន ខំប្រឹងបំពេញការងារឱ្យបានលទ្ធផលល្អបន្ថែមទៀតក្នុងនីតិកាលថ្មីទី៧ នៃរាជរដ្ឋាភិបាលដើម្បីចូលរួមចំណែកជំរុញចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និង ឆ្នាំ២០៥០ ជាប្រទេសមានប្រាក់ចំណូលខ្ពស់៕
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ និងមន្រ្ដីជំនាញចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងសំណង់សិល្បការ្យនៅតំបន់អភិវឌ្ឍន៍ភូមិធម្មជាតិរុនតាឯក ស្ថិតនៅក្នុងភូមិតានី ឃុំរុនតាឯក ស្រុកបន្ទាយស្រី និងតំបន់អភិវឌ្ឍន៍តំបន់ពាក់ស្នែង ស្ថិតនៅក្នុងឃុំពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប បន្ទាប់ពីគម្រោងទាំងពីរនេះ ត្រូវបានអនុវត្តក្នុងដំណាក់កាលទី១ ក្នុងឆ្នាំ២០២៣
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូ និងមន្រ្ដីជំនាញចុះពិនិត្យស្ថានភាពផ្លូវជនបទចំនួន៣ខ្សែ ប្រវែងសរុប ២៦គីឡូម៉ែត្រ ដែលខូចខាតដោយសារជំនន់ទឹកភ្លៀង ស្ថិតនៅក្នុងភូមិសាស្រ្ដ ស្រុកប្រាសាទសំបូរណ៍ ខេត្តកំពង់ធំ
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្នុងបរិយាកាសប្រកបដោយសេចក្ដីរីករាយ និងភាពស្និទ្ធស្នាលបំផុត
នាព្រឹកថ្ងៃសុក្រ ៩ កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍ វិស័យកសិកម្ម និងជនបទ និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រីរាជការក្នុងបរិយាកាសប្រកបដោយសេចក្ដីរីករាយ និងភាពស្និទ្ធស្នាលបំផុត
ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីផ្សព្វផ្សាយខ្លឹមសារ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១» និង «វិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា» ក្នុងអង្គប្រជុំលើកដំបូង នៃគណៈរដ្ឋមន្ត្រី នីតិកាលទី ៧ នៃរដ្ឋសភា
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការដល់ការិយាល័យធ្វើការនីមួយៗ
នាថ្ងៃពុធ ៧កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញសំណេះសំណាលសួរសុខទុក្ខ ថ្នាក់ដឹកនាំ និងមន្រ្តីរាជការដល់ការិយាល័យធ្វើការនីមួយៗ។ ក្នុងជំនួបនោះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានខិតខំបំពេញកាតព្វកិច្ចការងារជូនក្រសួងស្ថាប័នកន្លងមកក្នុងការលើកស្ទួយវិស័យអភិវឌ្ឍន៍ជនបទ និងសូមចូលរួមបំពេញភារកិច្ចការងារបន្ត នារដ្ឋាភិបាលអាណត្តិថ្មី នីតិកាលទី៧ ក្រោមការដឹកនាំរបស់ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។