ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសារលិខិតសម្តែងនូវការអបអរសាទរ ក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេរ” របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ

ចែលរំលែក
photo 2023 09 20 08 32 15

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដី ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចេញសារលិខិតសម្តែងនូវការអបអរសាទរ ក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេរ” របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆន្ទដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីជាផលប្រយោជន៍ដ៏ឧត្ដុង្គឧត្តមរបស់មនុស្សជាតិទាំងមូល តាមរយៈសេចក្ដីសម្រេច 45 COM 8B.8 ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១២:២៨នាទី តាមសំណើរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។

photo 2023 09 20 08 32 15

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ