មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ បានរៀបចំពិធីវាយគង ទូងស្គរ ទះប៉ោត និងគោះត្រឡោក ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ជាមួយនឹងមោទនភាពជាតិខ្មែរ ក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេរ” របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ
- ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៨:៤៥ ព្រឹក
- សកម្មភាពក្រសួង
ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៧:០០ ព្រឹក នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ បានរៀបចំពិធីវាយគង ទូងស្គរ ទះប៉ោត និងគោះត្រឡោក ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ជាមួយនឹងមោទនភាពជាតិខ្មែរ ក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេរ” របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆន្ទដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយមាន ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រឡោក យ៉ាងក្លៀវក្លា ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយក្រៃលែង។
ពិធីនេះ ត្រូវបានរៀបចំឡើងដោយប្រតិបត្តិតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមគ្គទេសក៍ដ៏ឆ្នើម បានសម្រេចយកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីអបអរសាទរចំពោះមហាសមិទ្ធផល និងកិត្យានុភាពដ៏ត្រចេះត្រចង់ថ្មីមួយទៀតនេះរបស់កម្ពុជា ៕