![ក្រុមការងារត្រួតពិនិត្យ វាយតម្លៃ ផ្ទៀងផ្ទាត់បញ្ចប់ODF ថ្នាក់ជាតិ រៀបចំកិច្ចប្រជុំដើម្បីជ្រើសរើសសំណាក និងធ្វើការចុះផ្ទៀងផ្ទាត់ ODF ខេត្តរតនគិរី 4 photo 2024 07 17 21 52 30](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-17_21-52-30-150x150.jpg)
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ បានរៀបចំពិធីវាយគង ទូងស្គរ ទះប៉ោត និងគោះត្រឡោក ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ជាមួយនឹងមោទនភាពជាតិខ្មែរ ក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេរ” របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ
- ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៧:៥៤ ព្រឹក
- សកម្មភាពក្រសួង
![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ បានរៀបចំពិធីវាយគង ទូងស្គរ ទះប៉ោត និងគោះត្រឡោក ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ជាមួយនឹងមោទនភាពជាតិខ្មែរ ក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេរ” របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ 2 photo 2023 09 20 07 08 57](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-20_07-08-57-1000x750.jpg)
ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៧:០០ ព្រឹក នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការគ្រប់លំដាប់ថ្នាក់ បានរៀបចំពិធីវាយគង ទូងស្គរ ទះប៉ោត និងគោះត្រឡោក ដើម្បីចូលរួមអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ជាមួយនឹងមោទនភាពជាតិខ្មែរ ក្នុងឱកាសដែល “រមណីយដ្ឋានប្រាសាទកោះកេរ” របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ សម្រេចជាឯកច្ឆន្ទដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ដោយមាន ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការសរុបចំនួន ជាង ៣០នាក់ រួមគ្នាវាយគង ទូងស្គរ ទះប៉ោត និងគោះត្រឡោក យ៉ាងក្លៀវក្លា ប្រកបដោយទឹកចិត្តមោទនៈ និងសប្បាយរីករាយក្រៃលែង។
ពិធីនេះ ត្រូវបានរៀបចំឡើងដោយប្រតិបត្តិតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមគ្គទេសក៍ដ៏ឆ្នើម បានសម្រេចយកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ជាថ្ងៃប្រារព្ធពិធីអបអរសាទរចំពោះមហាសមិទ្ធផល និងកិត្យានុភាពដ៏ត្រចេះត្រចង់ថ្មីមួយទៀតនេះរបស់កម្ពុជា ៕