ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាអធិបតីក្នុងសិក្ខាសាលាស្តីពីលទ្ធផលនៃការអនុវត្តគម្រោងបំពេញបន្ថែមលើគម្រោងសហប្រតិបត្តិការកាត់បន្ថយភាពក្រីក្រកម្ពុជា-ចិន ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង

ចែលរំលែក

ខេត្តបាត់ដំបង ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារប្រេស៊ីដង់ ខេត្តបាត់ដំបង នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានរៀបចំសិក្ខាសាលាស្តីពីលទ្ធផលនៃការអនុវត្តគម្រោងបំពេញបន្ថែមលើគម្រោងសហប្រតិបត្តិការកាត់បន្ថយភាពក្រីក្រកម្ពុជា-ចិន ក្រោមមូលនិធិពិសេសនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ក្រោមអធិបតីភាព ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីក្រុមការងារអនុវត្តគម្រោង លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ព្រមជាមួយ លោក លោកស្រី មកពីបណ្ដាមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត ទាំង២៥ សរុបចំនួន ៧៥រូប។

 

សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណង ផ្សព្វផ្សាយចែករំលែកព័ត៌មានក៏ដូចជាបទពិសោធន៍នៃការអនុវត្តសកម្មភាពនិងសមិទ្ធផលផ្សេងៗ ដែលគម្រោងសម្រេចបាន។

 

គម្រោងនេះបានចាប់ផ្តើមអនុវត្តចាប់ពីខែធ្នូ ឆ្នាំ២០២១ ដល់ឆ្នាំ២០២៣ នេះ ដែលបានអនុវត្តនៅឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រតាមរយៈការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងពង្រឹងសមត្ថភាពប្រជាពលរដ្ឋ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ