![ក្រុមការងារត្រួតពិនិត្យ វាយតម្លៃ ផ្ទៀងផ្ទាត់បញ្ចប់ODF ថ្នាក់ជាតិ រៀបចំកិច្ចប្រជុំដើម្បីជ្រើសរើសសំណាក និងធ្វើការចុះផ្ទៀងផ្ទាត់ ODF ខេត្តរតនគិរី 8 photo 2024 07 17 21 52 30](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-17_21-52-30-150x150.jpg)
ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ ជាអ្នកសម្របសម្រួលរការអនុវត្តអនុកម្មវិធីទី១ នៃកម្មវិធីទី២ (ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតជនបទ) និងជាតំណាង ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីទី ២
- ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៥:០៧ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ ជាអ្នកសម្របសម្រួលរការអនុវត្តអនុកម្មវិធីទី១ នៃកម្មវិធីទី២ (ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតជនបទ) និងជាតំណាង ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីទី ២ 2 photo 2023 09 18 10 47 18](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-18_10-47-18-1000x929.jpg)
នាព្រឹកថ្ងៃច័ន្ទ ៤ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២៣ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ ជាអ្នកសម្របសម្រួលរការអនុវត្តអនុកម្មវិធីទី១ នៃកម្មវិធីទី២ (ស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតជនបទ) និងជាតំណាង ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួល តាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីទី ២ ដោយកិច្ចប្រជុំពិភាក្សានេះមានការចូលរួមពីនាយកដ្ឋានចំនួន២ រួមមាន នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និង នាយកដ្ឋានថែទាំសុខភាពជន ដែលមានសមាភាពចូលរួមសរុប ២៩នាក់/ស្រី០៥នាក់ នៅបន្ទប់ប្រជុំលេខ ៣០៥ នៃទីស្ដីក្រសួង។
គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះ គឺផ្ដោតសំខាន់ទៅលើ៣ចំណុច៖
១-កិច្ចការរដ្ឋបាលទូទៅ
២-ការរៀបចំ និងការបែងចែកតួនាទី និងការទទួលខុសត្រូវតាមកម្មវិធី អនុកម្មវិធី ចង្កោមសកម្មភាព និងសកម្មភាពសម្រាប់ នាយកដ្ឋានទាំងពីរ ។
៣-បញ្ហាផ្សេងៗ។