![ក្រុមការងារត្រួតពិនិត្យ វាយតម្លៃ ផ្ទៀងផ្ទាត់បញ្ចប់ODF ថ្នាក់ជាតិ រៀបចំកិច្ចប្រជុំដើម្បីជ្រើសរើសសំណាក និងធ្វើការចុះផ្ទៀងផ្ទាត់ ODF ខេត្តរតនគិរី 8 photo 2024 07 17 21 52 30](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-17_21-52-30-150x150.jpg)
ក្រុមការងារត្រួតពិនិត្យ វាយតម្លៃ ផ្ទៀងផ្ទាត់បញ្ចប់ODF ថ្នាក់ជាតិ រៀបចំកិច្ចប្រជុំដើម្បីជ្រើសរើសសំណាក និងធ្វើការចុះផ្ទៀងផ្ទាត់ ODF ខេត្តរតនគិរី
២ ម៉ោងមុន ថ្ងៃទី១៩ ខែកក្កដា ២០២៤
ខេត្តប៉ៃលិន៖ នៅថ្ងៃអង្គារ-ពុធ ១២-១៣រោច ខែស្រាពណ៍ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០២៣ លោក ឈឹម សម្បត្តិ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន ដឹកនាំក្រុមការងារជំនាញនៃមន្ទីរចុះត្រួតពិនិត្យសមិទ្ធផលការងារទឹកស្អាត-អនាម័យដែលសម្រេចបានក្នុងរយៈពេល ៩ ខែឆ្នាំ២០២៣។
លទ្ធផលទទួលបាន៖
១.បង្គន់អនាម័យចំនួន ២០ បង្គន់ (ថវិកាកម្មវិធី)ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ២០ ខ្នងផ្ទះស្ថិតនៅឃុំសាលាក្រៅ មានអត្រាគ្របដណ្តប់៨៧% ស្រុកសាលាក្រៅ។
២.អាងត្រងទឹកភ្លៀង ៤ ម៉ែត្រគូបចំនួន ០៥ អាង(ថវិកាកម្មវិធី) ត្រូវបានចែកជូនដល់គ្រួសារក្រីក្រ និងងាយរងគ្រោះចំនួន ០៥ គ្រួសារ មាននៅសង្កាត់ប៉ៃលិន ០៤ អាង និងសង្កាត់អូរតាវ៉ៅចំនួន០១អាង ដែលមានអត្រាគ្របដណ្តប់៨០% ទូទាំងខេត្តប៉ៃលិន។