កឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ

ចែលរំលែក

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃសុក្រ ១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៤៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ សរុបចំនួន ៣៤នាក់ ស្ត្រី ០៦នាក់។

បន្ទាប់ពី លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី បានឡើងធ្វើរអានពីរបាយការណ៍សង្ខេប ស្តីពីសា្ថនភាពភូមិសាស្ត្រ ស្ថានភាពរដ្ឋបាល និងវឌ្ឍនភាពការងារដែលមន្ទីរសម្រេចបានក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៣ រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះមន្ដ្រីរាជការគ្រប់រូប ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចការងារកន្លងមក។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម លី ណារុន មានមតិសំណេះសំណាល និងពាំនាំនូវបណ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ របស់មន្ទីរ ព្រមទាំងបានក្រើនរំលឹកដល់មន្ត្រីរាជការរបស់មន្ទីរ ត្រូវខិតខំអភិវឌ្ឍសមត្ថភាព និងខិតខំបំពេញភារកិច្ចឱ្យសម្រេចបានលទ្ធផលកាន់តែច្រើន និងមានប្រសិទ្ធភាព ត្រូវមានសាមគ្គីភាពផ្ទៃក្នុងល្អ មានទំនាក់ទំនងល្អជាមួយថ្នាក់រដ្ឋបាលខេត្ត ដើម្បីឱ្យការបំពេញការងារជំនាញប្រកបដោយភាពជោគជ័យបន្ថែមទៀត សម្រាប់អាណត្តិទី៧ នៃរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្ដី៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ