ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីចែកវិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្សថ្នាក់វិជ្ជាជីវៈ និងនិស្សិតជ័យលាភីសាកលវិទ្យាល័យធនធានមនុស្ស
១១ ម៉ោងមុន ថ្ងៃទី២៦ ខែធ្នូ ២០២៤
ខេត្តព្រះសីហនុ៖ ថ្ងៃសុក្រ ០១កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ លោក នួន សុខា អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ បានដឹកនាំក្រុមការងារអន្តរក្រសួងចុះពិនិត្យនិងវាយតម្លៃស្ថានភាពផ្លូវជនបទ០១ខ្សែ ដែលបានស្នើសុំជួសជុលបន្ទាន់ជំហានទី០១ សម្រាប់ឆ្នាំ២០២៣ ដោយមានការចូលរួមពី លោក ប្រាក់ វណ្ណដេត អនុប្រធានការិយាល័យ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក ខៀវ ច័ន្ទតូលីន ប្រធានការិយាល័យផ្លូវជនបទ និងក្រុមបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ។
ជាលទ្ធផល៖ ក្រុមការងារអន្តរក្រសួងបានពិនិត្យនិងសម្រេចដាក់ផែនការជួសជុលនិងស្ដារឡើងវិញ នៅពេលចេញវស្សាឆាប់ៗខាងមុខនេះ ដែលផ្លូវនេះមានប្រវែង២ ៨៦០ ម៉ែត្រ ស្ថិតនៅតំបន់ដីសម្បទានសង្គមកិច្ច ក្នុងភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។