ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និង​គម្រោង​ ក្រោមហិរញ្ញប្បទាន​ពីធនាគារពិភពលោក ចំនួន២ អញ្ជើញបំពេញញទស្សនកិច្ចសិក្សា ផ្លាស់ប្តូរបទពិសោធន៍ អំពីការគ្រប់គ្រងផ្លូវជនបទដែលមានភាពធន់នឹងអាកាសធាតុ នៅទីក្រុងតូក្យូ និងទីក្រុងសេនដាយ នៃប្រទេសជប៉ុន

ចែលរំលែក
photo 2023 09 14 17 27 06

ប្រទេសជប៉ុន៖ នៅថ្ងៃចន្ទ-សៅរ៍ ១១រោច ខែស្រាពណ៍-២កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១-១៦ ខែកញ្ញា ឆ្នាំ២០២៣ ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ រួមមានថ្នាក់ដឹកនាំអគ្គនាយកដ្ឋានបច្ចេកទស អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជានិងអាស៊ីអាគ្នេយ៍ ជំហានទី២ (SEADRM2) ថ្នាក់ដឹកនាំ និងមន្ត្រីអនុវត្តគម្រោងការកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) រួមជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្ត្រីអនុវត្តគម្រោង បានអញ្ជើញធ្វើដំណើរបំពេញទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធន៍ស្តីពីការគ្រប់គ្រងផ្លូវជនបទដែលមានភាពធន់នឹងអាកាសធាតុ នៅទីក្រុងតូក្យូ និងទីក្រុងសេនដាយ នៃប្រទេសជប៉ុន។

កម្មវិធីខាងលើនេះមានគោលបំណងគឺដើម្បីផ្លាស់ប្តូរបទពិសោធន៍អំពីការរៀបចំផែនការ និងការគ្រប់គ្រងផ្លូវជនបទ ដែលមានភាពធន់នឹងអាកាសធាតុ ដែលរៀបចំឡើងជាផ្នែកមួយនៃជំនួយបច្ចេកទេសស្ថិតនៅក្រោមគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ ជំហានទី២ (SEADRM2) និងគម្រោងការកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ក្រោមហិរញ្ញប្បទាន របស់ធនាគារពិភពលោក (World Bank)។

ក្នុងកម្មវិធីផ្លាស់ប្តូរបទពិសោធន៍នេះទៀតសោត ប្រតិភូក្រសួង និងមន្ត្រីគម្រោងបានជួប និងសិក្សាលើបញ្ហាចំនួន ៦ចំណុចដែលយកសិក្សាដូចខាងក្រោម ៖

១. ប្រវត្តិនៃការអភិវឌ្ឍផ្លូវនៅប្រទេសជប៉ុន

២. ការគ្រប់គ្រងហានិភ័យទឹកជំនន់ក្នុងការអភិវឌ្ឍផ្លូវជនបទ

៣. ការគ្រប់គ្រងទឹកជំនន់

៤. ការពិចារណាលើការកាត់បន្ថយតំបន់រងគ្រោះដោយទឹកជំនន់

៥. ការធ្វើផែនការ និងការសិក្សាគ្រោងប្លង់ផ្លូវ

៦. និងចុះពិនិត្យផា្ទល់នៅស្ពានឆ្លងកាត់ឆ្នេរសមុទ្រ Kesennuma នៅទីក្រុង Miyaki ដែលបានសាងសង់ឡើងវិញបន្ទាប់ពីត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរ និងការរញ្ជួយដីដ៏ធំមួយនៅឆ្នេរសមុទ្រភាគខាងកើតនៃទីក្រុង Sendai និងរលកយក្សស៊ូណាមិ កាលពីខែមីនា ឆ្នាំ២០១១៕

photo 2023 09 15 12 14 26photo 2023 09 15 12 16 00photo 2023 09 14 17 27 04 1photo 2023 09 14 17 27 07 1photo 2023 09 14 17 27 03 1photo 2023 09 15 12 16 48photo 2023 09 14 17 27 02 1photo 2023 09 14 17 27 06 1photo 2023 09 15 12 15 34

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ