ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងថែទាំអគារក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រង និងថែទាំអគារក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2023 09 14 20 12 35 1

រាជធានីភ្នំពេញ : នារសៀលថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង និងថែទាំអគារក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំលើកដំបូងរបស់គណៈកម្មាធិការគ្រប់គ្រង និងថែទាំអគារក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល ហិរញ្ញវត្ថុ និងឯកឧត្តម លោក លោកស្រីជាប្រធាន អនុប្រធាននាយកដ្ឋានទាំង១១ ដើម្បីផ្សព្វផ្សាយពីសេចក្ដីសម្រេចបង្កើតគណៈកម្មាធិការគ្រប់គ្រង និងថែទាំអគារក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីគោលបំណងនៃការបង្កើតគណៈកម្មាធិការនេះជូនអង្គប្រជុំដូចតទៅ៖
– ដើម្បីគ្រប់គ្រង ថែទាំ អគារទីស្ដីការក្រសួងឲ្យមានសណ្ដាប់ធ្នាប់ រក្សាឲ្យបាននូវអនាម័យ និងបរិស្ថានល្អដើម្បីសុខុមាលភាពមន្ត្រីរាជការ
– រាល់ការជួសជុលគ្រប់ទម្រង់ត្រូវធ្វើការស្នើសុំមកគណៈកម្មាធិការជាមុន។
បន្ទាប់មក ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានអនុញ្ញាតជូនឯកឧត្តម អស់លោក លោកស្រីដែលជាសមាជិកអង្គប្រជុំមានមតិពីបញ្ហាប្រឈម រួមទាំងសំណូមពរផ្សេងៗផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានធ្វើការបកស្រាយជូនរាល់បញ្ហា និងសំណូមពរដែលបានលើកឡើងប្រកបដោយតម្លាភាព និងសមភាព៕

photo 2023 09 14 20 12 34 2photo 2023 09 14 20 12 34 3photo 2023 09 14 20 12 34 6photo 2023 09 14 20 12 34 4photo 2023 09 14 20 12 34 5

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ