លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំក្រុមការងារជំនាញរបស់នាយកដ្ឋាន ចុះជួបប្រជុំប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិច

ចែលរំលែក
photo 2023 09 14 13 57 00

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤ រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានដឹកនាំក្រុមការងារជំនាញរបស់នាយកដ្ឋាន ចុះជួបប្រជុំប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិច ភូមិពូហ៊្សាម ឃុំអូររាំង ស្រុកអូររាំង ខេត្តមណ្ឌលគិរី សរុបចំនួន ៨២នាក់ ស្រី ៥៦នាក់។

ការជួបប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងសិក្សា និងស្ទាបស្ទង់មតិ និងឆន្ទៈរបស់បងប្អូនប្រជាពលរដ្ឋដែលជាជនជាតិដើមភាគតិច ដើម្បីធ្វើការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ពីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងចុះសួរសុខទុក្ខចាស់ទុំជនជាតិដើមភាគតិច តាមខ្នងផ្ទះ។

ជាលទ្ធផល ប្រជាពលរដ្ឋជនជាតិដើមភាគតិច ព្នង នៅភូមិពូហ៊្សាម បានមូលមតិជាឯកច្ឆន្ទ ស្នើសុំការទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិចពីក្រសួងអភិវឌ្ឍន៍ជនបទ៕

photo 2023 09 14 13 56 57photo 2023 09 14 13 56 58photo 2023 09 14 13 56 59photo 2023 09 14 13 57 00photo 2023 09 14 13 57 01photo 2023 09 14 13 57 03

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ