លោក ប្រាក់ មុត ប្រធានការិយាល័យ និង លោក ស៊ា យាង អនុប្រធានការិយាល័យ បានចូលរួមវគ្គបណ្ដុះបណ្ដាលតម្រង់ទិសតាមគោលការណ៍ណែនាំថ្មី របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្តីពីការផ្ទៀងផ្ទាត់ភូមិ និងឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាព លោក ហាតទៀង បូរិទ្ធិ អភិបាលរងនៃគណៈអភិបាលស្រុកបារាយណ៍

ចែលរំលែក
photo 2023 09 14 11 07 39

ខេត្តកំពង់ធំ៖ នាថ្ងៃពុធ ១៣រោច ខែស្រាពណ៍ ឆ្នាំថោះបញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ នៅសាលាស្រុកបារាយ៍ ក្រុមការងារជំនាញការិយាល័យថែទាំសុខភាព នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ រួមមាន លោក ប្រាក់ មុត ប្រធានការិយាល័យ និង លោក ស៊ា យាង អនុប្រធានការិយាល័យ បានចូលរួមវគ្គបណ្ដុះបណ្ដាលតម្រង់ទិសតាមគោលការណ៍ណែនាំថ្មី របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្តីពីការផ្ទៀងផ្ទាត់ភូមិ និងឃុំបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាព លោក ហាតទៀង បូរិទ្ធិ អភិបាលរងនៃគណៈអភិបាលស្រុកបារាយណ៍ ដែលមានអ្នកចូលរួមសរុប ៦៤នាក់។

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងមានគោលបំណងដូចខាងក្រោម៖
១. ពង្រឹងសមត្ថភាពបច្ចេកទេសគ្រូបង្គោលថ្នាក់ភូមិ និងថ្នាក់ឃុំ ឱ្យយល់ដឹង និងអនុវត្តតាមគោលការណ៍ណែនាំថ្មី ស្តីពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។

២. ពិភាក្សាអំពីការធ្វើផែនការអនុវត្តន៍តាមភូមិចំនួន៥៦ និងឃុំចំនួន១០ ដោយឱ្យភូមិ និងឃុំនីមួយៗពន្លឿនបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។

photo 2023 09 14 11 07 40photo 2023 09 14 11 07 41

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ