ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមអបអរសាទរខួបលើកទី៦៦ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ចិន និងពិធីប្រកាសតែងតាំង ឯកឧត្ដម Wang Wenbin ជាឯកអគ្គរដ្ឋទូតថ្មី សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា
៣៧ នាទីមុន ថ្ងៃទី១៩ ខែកក្កដា ២០២៤
ខេត្តកំពត៖ នាថ្ងៃព្រហស្បតិ៍ ១៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី នាក់ វុទ្ធី និងលោកស្រី ឈឹម ផល្លា អនុប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត សហការជាមួយអាជ្ញាធរថ្នាក់ភូមិ បានចុះទៅពិនិត្យតាមដាន និងជម្រុញ ការងារសាងសង់បង្គន់អនាម័យតាមខ្នងផ្ទះជូនប្រជាពលរដ្ឋចំនួន ២២ខ្នងផ្ទះ ស្មើនឹង ២២បង្គន់ ស្ថិតនៅភូមិត្រពាំងច្រាប ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ។ ការសាងសង់បង្គន់នេះទទួលបានការឧបត្ថម្ភគ្រឿងបង្គំពីក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោង ឆ្នាំ២០២៣ ក្នុងនោះចំនួនខ្នងផ្ទះដែលបានសាងសង់បង្គន់អនាម័យរួចរាល់មានចំនួន ១៥ខ្នងផ្ទះ និងកំពុងបន្តការសាងសង់មានចំនួន ០៧ខ្នងផ្ទះ៕