ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ)
៩ ម៉ោងមុន ថ្ងៃទី២៧ ខែធ្នូ ២០២៤
ខេត្តស្ទឹងត្រែង : នៅព្រឹកថ្ងៃអង្គារ ១២រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំក្រុមការងារបច្ចេកទេសផ្លូវជនបទនៃការិយាល័យផ្លូវលំជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃបន្ទាន់លើស្ថានភាពផ្លូវដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន១ខ្សែ ប្រវែងសរុប៣៧,៦គីឡូម៉ែត្រ ហើយរងផលប៉ះពាល់មានប្រវែង៥០០ម៉ែត្រ ស្ថិតក្នុងភូមិសាស្ត្រ ភូមិស្រែឫស្សី ឃុំស្រែឬស្សី ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
បន្ទាប់ពីចុះត្រួតពិនិត្យ និងវាយតម្លៃរួចរាល់ផ្លូវ១ខ្សែនេះ នឹងត្រូវធ្វើការស្ដារឡើងវិញជាបន្ទាន់ ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕