ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំស្ដីពីការបិទបញ្ចប់វគ្គសិក្សារៀបចំគម្រោង RWSHISDP ដោយមានការអញ្ជើញចូលរួមពី លោកស្រី Siti Hasanah តំណាងក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១១រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី  ១១ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារ សាន់វ៉េ ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្ដរភាពជំហានទី៤ (RWSHISDP) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំស្ដីពីការបិទបញ្ចប់វគ្គសិក្សារៀបចំគម្រោង RWSHISDP ដោយមានការអញ្ជើញចូលរួមពី លោកស្រី Siti Hasanah តំណាងក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងសមាសភាពចូលរួមសរុបចំនួន ៣១នាក់។

 

កិច្ចប្រជុំត្រូវបានរៀបចំដោយមានកិច្ចសហការរវាងអង្គភាពសម្របសម្រួលគម្រោង នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានរយៈពេល ០២ថ្ងៃ គឺថ្ងៃទី១១-១២ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗចំនួន៤ ដូចខាងក្រោម ៖

 

១. ការរចនាគម្រោង

 

២. ការគ្រប់គ្រងហិរញ្ញវត្ថុ

 

៣. ការគាំទ្រផ្នែកគោលនយោបាយ

 

៤. សុវត្ថិភាពសង្គម យេនឌ័រ និងភាពក្រីក្រ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ