លោក ទូច ស៊ីផាត ប្រធានគ្រប់គ្រងគម្រោង រួមជាមួយអាជ្ញាធរស្រុក បន្ទាយមាស និងស្រុកអង្គរជ័យ បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ ( MSP) ស្ដីពីការផ្សព្វផ្សាយព័ត៌មានគម្រោង និងការចូលរួមរបស់សហគមន៍ក្នុងការអនុវត្តគម្រោងដំណាក់កាលទី២ នៅតំបន់ប៉ូលសេដ្ឋកិច្ច “បន្ទាយមាស – អង្គរជ័យ”

ចែលរំលែក
photo 2023 09 09 09 59 03

ខេត្តកំពត: នាថ្ងៃព្រហស្បតិ៍-សុក្រ ៧រោច-៨រោច ខែស្រាពណ៍ ឆ្នាំថោះ ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារអនុវត្តគម្រោង SAAMBAT ខេត្តកំពត បានសហការជាមួយក្រុមការងារថ្នាក់ជាតិ ដឹកនាំដោយលោក ទូច ស៊ីផាត ប្រធានគ្រប់គ្រងគម្រោង រួមជាមួយអាជ្ញាធរស្រុក បន្ទាយមាស និងស្រុកអង្គរជ័យ បានរៀបចំវេទិកាពហុភាគីអ្នកពាក់ព័ន្ធ ( MSP) ស្ដីពីការផ្សព្វផ្សាយព័ត៌មានគម្រោង និងការចូលរួមរបស់សហគមន៍ក្នុងការអនុវត្តគម្រោងដំណាក់កាលទី២ នៅតំបន់ប៉ូលសេដ្ឋកិច្ច “បន្ទាយមាស – អង្គរជ័យ” បាន២កន្លែង គឺថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅវត្តទួលគ្រែ ក្នុងភូមិអង្គឃ្ជាយខាងជើង ឃុំដានគោម ស្រុកអង្គរជ័យ មានអ្នកចូលរួមសរុប ១៣៦នាក់ និងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ ធ្វើនៅសាលាស្រុកបន្ទាយមាស មានអ្នកចូលរួមសរុប  ១៣៥នាក់។

កិច្ចប្រជុំពហុភាគីរយៈពេល២ថ្ងៃនេះមានគោលបំណងដូចគ្នាចំនួន២ គឺ

១- ផ្សព្វផ្សាយជាផ្លូវការនូវអនុគម្រោងដែលត្រូវបានជ្រើសរើសសម្រាប់សាងសង់

២- លើកកម្ពស់ចំណេះដឹងពីវិធានការណ៍ការពារសង្គម និងបរិស្ថាន និងបង្ហាញយន្តការបន្ដឹងតវ៉ា និងឆ្លើយតបដើម្បីដោះស្រាយ ឬបន្ថយការព្រួយបារម្ភរបស់សហគមន៍ ដែលជាអ្នកទទួលផល ពីការកសាងហេដ្ឋារចនាសម្ព័ន្ធ និងសំណង់ផ្សេងៗ ដែលសាងសង់ដោយគម្រោង។

ការផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ចំណេះដឹងនេះ តាមរយៈមតិស្វាគមន៍របស់លោកអភិបាលស្រុកអង្គរជ័យ និងលោកអភិបាលរងស្រុកបន្ទាយមាស មតិសំណេះសំណាលបើកដោយប្រធានគ្រប់គ្រងគម្រោងថ្នាក់ជាតិ  បទបង្ហាញស្ដីពីគម្រោង SAAMBAT ដោយប្រធានគ្រប់គ្រងគម្រោងថ្នាក់ខេត្ត បទបង្ហាញស្ដីពីក្របខណ្ឌ័សុវត្ថិភាពសង្គម និងបរិស្ថាន និងយន្តការដោះស្រាយផលប៉ះពាល់ (មានសំណួរ-ចម្លើយ )ដោយទីប្រឹក្សាផ្នែកសុវត្ថិភាពសង្គម និងបរិស្ថាន និងបទបង្ហាញស្តីពីការបញ្ជ្រាបយេនឌ័រនៅក្នុងគម្រោង និងការចូលរួមរបស់ស្ត្រី និងអំពើហិង្សាពាក់ព័ន្ធនឹងយេនឌ័រ (មានសំណួរ -ចម្លើយ) ដោយលោកទីប្រឹក្សា ផ្នែកយេនឌ័រ និងអភិវឌ្ឍន៍សហគមន៍ ។ តាមការកត់សម្គាល់ឃើញថា រាល់បទបង្ហាញនីមួយៗ មានសំណួរ និងចម្លើយយ៉ាងផុលផុសពីសំណាក់អ្នកពាក់ព័ន្ធ ។

ការទទួលចំណេះដឹងពីការផ្សព្វផ្សាយនេះមានសមាសភាពដូចខាងក្រោម៖

ក្រុមការងារគម្រោង SAAMBAT ថ្នាក់ខេត្ត តំណាងមន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ទីប្រឹក្សាគម្រោងAIMS និងកម្មវិធីASPIRE អាជ្ញាធរស្រុក និងការិយាល័យក្រោមឱវាទ មានផ្នែកស្រ្តី និងកុមារ អភិវឌ្ឍន៍ជនបទ កសិកម្ម និងហេដ្ឋារចនាសម្ព័ន្ធ មេឃុំ សមាជិកក្រុមប្រឹក្សាឃុំផ្នែកស្ត្រី និងកុមារ  ផ្នែកមូលនិធិវិនិយោគ  គណៈកម្មការអភិវឌ្ឍន៍ភូមិ ប្រជាពលរដ្ឋអមសងខាងផ្លូវ តំណាងសហគមន៍កសិករ និងសមាជិកកសិករ ផលិតមាន់ និងបន្លែ ចាស់ព្រឹទ្ធាចារ្យក្នុងភូមិ តំណាងសាលារៀន និងមណ្ឌលសុខភាព និងនាយប៉ុស្តិ៍រដ្ឋបាលឃុំ ។ល។ បន្ទាប់ពីកិច្ចពិភាក្សាគ្រប់អ្នកពាក់ព័ន្ធបានយល់គ្នាហើយ ក្រុមការងារគម្រោងថ្នាក់ជាតិ ថ្នាក់ខេត្ត រួមជាមួយអាជ្ញាធរ ស្រុក ឃុំ ភូមិ រួមជាមួយអ្នកពាក់ព័ន្ធមួយចំនួនបានចុះពិនិត្យ និងអង្កេតដល់ទីតាំងអនុគម្រោងនានា៕

photo 2023 09 09 10 00 36photo 2023 09 09 10 01 08photo 2023 09 09 10 10 35photo 2023 09 09 10 14 59photo 2023 09 09 10 15 00

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ