ក្រុមការងារគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (MIS) នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ចំនួន៥ឃុំក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់

ចែលរំលែក
photo 2023 09 08 16 35 47

ខេត្តពោធិ៍សាត់៖ នៅថ្ងៃពុធ-ព្រហស្បតិ៍-សុក្រ ៦-៧-៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦-៧-៨ ខែកញ្ញា ឆ្នាំ២០២៣
ក្រុមការងារគ្រប់គ្រងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (MIS) នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ចំនួន៥ឃុំក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ មានលទ្ធផលដូចខាងក្រោម៖
១-ឃុំអន្សាចំបក់ មានទឹកស្អាតប្រើប្រាស់ ៨៤,៩២% និងការអនុវត្តអនាម័យ ៨១%
២-ឃុំក្បាលត្រាច មានទឹកស្អាតប្រើប្រាស់ ៨៥,១៦% និងការអនុវត្តអនាម័យ ៨៩%
៣-ឃុំអន្លង់ត្នោត មានទឹកស្អាតប្រើប្រាស់ ៩២,៧៩% និងការអនុវត្តអនាម័យ ៧៩%
៤-ឃុំស្នាអន្សា មានទឹកស្អាតប្រើប្រាស់ ៨៣% និងការអនុវត្តអនាម័យ ៩៣,២០%
៥-ឃុំកំពង់លួង មានទឹកស្អាតប្រើប្រាស់ ៧៨% និងការអនុវត្តអនាម័យ ៨៧,៣៤%

ក្នុងការចុះធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនេះ ក៏មានការចូលរួមសហការនិងសម្របសម្រួល ពីលោក-លោកស្រីជាក្រុមប្រឹក្សាឃុំ និងមេភូមិ សរុបចំនួន៦១នាក់ ស្រី៧នាក់៕

photo 2023 09 08 16 35 47 2photo 2023 09 08 16 35 47 3photo 2023 09 08 16 35 48 2photo 2023 09 08 16 35 48 3photo 2023 09 08 16 35 48 4photo 2023 09 08 16 35 48

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ