លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរ បានចុះពិនិត្យលើការងារសាងសង់ប្រព័ន្ធចែកចាយទឹកតាមទុយោខ្នាតតូចសហគមន៍

ចែលរំលែក

ខេត្តប៉ៃលិន៖ នាថ្ងៃព្រហស្បតិ៍-សុក្រ ៧-៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧

ត្រូវនឹងថ្ងៃទី៧-៨ ខែកញ្ញា ឆ្នាំ២០២៣ លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារជំនាញការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដោយមានការសហការជាមួយលោកមេភូមិ អនុប្រធានភូមិ និងក្រុមការងារអង្គការសាម៉ារីតាន់ភឺស បានចុះពិនិត្យលើការងារសាងសង់ប្រព័ន្ធចែកចាយទឹកតាមទុយោខ្នាតតូចសហគមន៍ជនបទ ដោយប្រើប្រាស់ប្រភពទឹកក្រោមដី ចំនួន២ទីតាំង ស្ថិតនៅភូមិឡាក់ហុកពីរ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន គាំទ្រដោយអង្គការសាម៉ារីតាន់ភឺស ដែលមានសមត្ថភាពផ្គត់ផ្គង់ទឹកស្អាតជូនដល់ប្រជាពលរដ្ឋបានចំនួន២២៨គ្រួសារ ស្មើនឹង១៨០ខ្នងផ្ទះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ