ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ផ្ទៃក្នុងស្តីពី “សុវត្ថិភាពផ្លូវសម្រាប់ផ្លូវជនបទក្នុងប្រទេសកម្ពុជា”

ចែលរំលែក

រាជធានីភ្នំពេញ៖ នាថ្ងៃពុធ ៦រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៣ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញជាអធិបតីក្នុងពិធីបិទសិក្ខាសាលាពិគ្រោះយោបល់ផ្ទៃក្នុងស្តីពី “សុវត្ថិភាពផ្លូវសម្រាប់ផ្លូវជនបទក្នុងប្រទេសកម្ពុជា” ដែលមានការអញ្ជើញចូលរួមពី មន្ត្រីគ្រប់គ្រងគម្រោងថ្នាក់ជាតិ ថ្នាក់ខេត្តគោលដៅទាំង ១២ ទីប្រឹក្សាបច្ចេកទេសជាតិ និងអន្តរជាតិសរុបចំនួន ៥៤នាក់។

សិក្ខាសាលាពិគ្រោះយោបល់នេះ មានគោលបំណង សំខាន់ៗចំនួន ៣ គឺ៖
១. ប្រមូលធាតុចូលក្នុងការចងក្រងឯកសារគោលការណ៍ណែនាំពីសុវត្ថិភាពសម្រាប់ផ្លូវជនបទ
២. ការវិភាគសុវត្ថិភាពផ្លូវថ្នល់នៅកម្ពុជា
៣. វិធីសាស្ត្រពង្រឹងប្រព័ន្ធសុវត្ថិភាពចរាចរណ៍

កិច្ចពិគ្រោះយោបល់នេះ បានប្រព្រឹត្តទៅដោយមានការចូលរួមពិភាក្សាយ៉ាងផុសផុល និងទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។ អង្គពិធីបានកំណត់ថា នឹងរៀបចំឱ្យមានកិច្ចពិគ្រោះយោបល់ជាបន្ថែមទៀត ជាមួយក្រសួងស្ថាប័ន និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានាផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ