លោក ហួត វិច្ឆ័យ អនុប្រធានការិយាល័យថែទាំសុខភាពជនបទ តំណាងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការលើកកម្ពស់អនាម័យជនបទ»

ចែលរំលែក

(បន្ទាយមានជ័យ)៖ នាថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ហួត វិច្ឆ័យ អនុប្រធានការិយាល័យថែទាំសុខភាពជនបទ តំណាងលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ បានចូលរួមវគ្គបណ្ដុះបណ្ដាលស្ដីពី «ការលើកកម្ពស់អនាម័យជនបទ»។

វគ្គបណ្ដុះបណ្ដាលនេះរៀបចំសហការជាមួយអង្គការ ស្អាតកម្ពុជា ដោយមានអ្នកចូលរួមចំនួន៤០នាក់ មកពីឃុំសឹង្ហ និងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ក្នុងគោលបំណងផ្សព្វផ្សាយឲ្យបានទូលំទូលាយផែនការយុទ្ធសាស្រ្តជាតិ (NSP) សកម្មភាព(NAP)ផែនការសកម្មភាពខេត្តស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ជំហានទី២ ឆ្នាំ២០១៩-២០២៣ និងផ្សព្វផ្សាយពីសារសំខាន់នៃការងារលើកកម្ពស់អនាម័យជនបទ  ព្រមទាំងផលប៉ះពាល់ នៃសេដ្ឋកិច្ចគ្រួសារ ដែលបណ្តាលមកពីការរស់នៅពុំមានអនាម័យល្អ ហើយបែមកផ្លាស់ប្តូរឥរិយាបទជាវិជ្ជមានគឺ ទម្លាប់រស់នៅ ប្រតិបត្តិអនាម័យជាប្រចាំ ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ