![Summary Contract Award Works RW03_CASDP 8 Summary Contract Award Works RW03 CASDP July 2024](https://www.mrd.gov.kh/wp-content/uploads/2024/07/Summary-Contract-Award-Works-RW03_CASDP_July-2024-150x150.jpg)
លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរ និងលោក ឃុត ទូច ប្រធានការិយាល័យផ្លូវលំជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពផ្លូវនៅតំបន់ដីសម្បទានសង្គមកិច្ចចំនួន ០២កន្លែង ស្ថិតក្នុងស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ
- ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ម៉ោង ៨:៥៦ ល្ងាច
- សកម្មភាពក្រសួង
![លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរ និងលោក ឃុត ទូច ប្រធានការិយាល័យផ្លូវលំជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពផ្លូវនៅតំបន់ដីសម្បទានសង្គមកិច្ចចំនួន ០២កន្លែង ស្ថិតក្នុងស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ 2 photo 2023 09 07 16 02 02](https://www.mrd.gov.kh/wp-content/uploads/2023/09/photo_2023-09-07_16-02-02-1000x750.jpg)
ខេត្តពោធិ៍សាត់៖ នៅថ្ងៃពុធ-ព្រហស្បតិ៍ ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី៦-៧ ខែកញ្ញា ឆ្នាំ២០២៣ លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរ និងលោក ឃុត ទូច ប្រធានការិយាល័យផ្លូវលំជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពផ្លូវនៅតំបន់ដីសម្បទានសង្គមកិច្ចចំនួន ០២កន្លែង ស្ថិតក្នុងស្រុកភ្នំក្រវាញ និងស្រុកតាលោសែនជ័យ។
១-តំបន់ដីសម្បទានសង្គមកិច្ច ភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ផ្លូវចូលមានប្រវែងសរុប ៨ ៥០០ម មានជង្ហុកតូចធំជាច្រើន កន្លែង និង មានទឹកហូរកាត់លើផ្លូវ ប្រវែងប្រហែល ៥០ម។
២-តំបន់ដីសម្បទានសង្គមកិច្ច ភូមិប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ មានផ្លូវសរុបប្រវែង ៤៦ ០០០ម គិតត្រឹមពេលនេះ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប បានស្ថាបនារួចរាល់ប្រវែង ១៧ ៨០០ម៉េត្រ ស្ថានភាពផ្លូវដែលបានស្ថាបនារួចនេះ មានជាជង្ហុកតូចធំ លើផ្លូវចូល ប្រវែង ៨ ១០០ម (ឆ្នាំ២០២៤ ការិយាល័យផ្លូវជនបទ បានដាក់ចូលក្នុងផែនការថែទាំជាលក្ខណៈប្រចាំលើផ្លូវដែលបានស្ថាបនារួចរាល់ខាងលើនេះ)។
សម្រាប់ឆ្នាំ ២០២៣នេះ ក៏មានផែនការបន្តធ្វើផ្លូវបន្ថែមប្រវែង ១៤ ០០០ម បន្ថែមទៀត រួមនឹង សំណង់សិល្បៈការ្យ។