លោកស្រី ង៉ូយ គឹមសែន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ​ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយ ក្រុមការងារបច្ចេកទេស​​ ដឹកនាំដោយ លោក ឈឹម បុរស របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដើម្បីចុះត្រួតពិនិត្យនិងវាយតម្លៃ លើគម្រោងសាងសង់អណ្តូងស្នប់អាហ្វ្រីដេវ ( Afridev ) ឆ្នាំ២០២៣

ចែលរំលែក

ខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ លោកស្រី ង៉ូយ គឹមសែន អនុប្រធាននាយកដ្ឋាន និងមន្ត្រីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ​ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានសហការជាមួយ ក្រុមការងារបច្ចេកទេស​​ ដឹកនាំដោយ លោក ឈឹម បុរស របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដើម្បីចុះត្រួតពិនិត្យនិងវាយតម្លៃ លើគម្រោងសាងសង់អណ្តូងស្នប់អាហ្វ្រីដេវ ( Afridev ) ឆ្នាំ២០២៣ ចំនួន ២៩អណ្តូង របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងភូមិសាស្ដ្រស្រុកចំនួន ០៣ រួមមាន៖
– ស្រុកស្វាយជ្រុំ មានចំនួន ០៤ អណ្ដូង
– ស្រុកស្វាយទាប មានចំនួន ០៧ អណ្ដូង
– និងស្រុករមាសហែក មានចំនួន ១៨ អណ្ដូង
បច្ចុប្បន្ន អណ្ដូងស្នប់ទាំងនេះ កំពុងផ្ដល់ទឹកប្រើប្រាស់ដល់ប្រជាពលរដ្ឋសរុបចំនួន ៣៧៧គ្រួសារ នៅក្នុងតំបន់នោះ។

សូមបញ្ជាក់ថា គម្រោងសាងសង់អណ្ដូងស្នប់អាហ្រ្វីដេវនេះ ប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។

បន្ទាប់ពីបានពិនិត្យលើលក្ខណៈបច្ចេកទេស និងគុណភាពរួចមក ក្រុមការងារបច្ចេកទេសទាំងពីរ សម្រេចវាយតម្លៃបញ្ចប់ ១០០%៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ