ឯកឧត្តម​ លាភ សំណាង​ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា​ និងលើកទិសដៅបន្តខែកញ្ញា​ ឆ្នាំ២០២៣ របស់អគ្គាធិការដ្ឋាន​

ចែលរំលែក

រាជធានីភ្នំពេញ៖​  នាព្រឹកថ្ងៃចន្ទ ០៤រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣​ នៅទីស្តីការក្រសួង ឯកឧត្តម​ លាភ សំណាង​ អគ្គាធិការ នៃអគ្គាធិការដ្ឋាន ក្រសួងអភិវឌ្ឍន៍ជនបទ​ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែសីហា​ និងលើកទិសដៅបន្តខែកញ្ញា​ ឆ្នាំ២០២៣ របស់អគ្គាធិការដ្ឋាន​ ក្នុងគោលបំណងពិភាក្សាលើការងារអធិការកិច្ច​ និងកិច្ចការងារទទួលពាក្យបណ្តឹង ដែលត្រូវអនុវត្តនិងដោះស្រាយ​ ដោយមានការចូលរួមពីលោក​ លោកស្រី​ អគ្គាធិការរង​ អធិការ​ អធិការរង​ ប្រធានការិយាល័យ​ អនុប្រធានការិយាល័យ និងមន្រ្តី​ សរុបចំនួន ៣៣នាក់។

កិច្ចប្រជុំនេះ បានពិភាក្សាលើ​ប្រធានបទសំខាន់ៗ ចំនួន០២​​ គឺការចងក្រងនិតិវិធីជាស្តង់ដារនៃការអនុវត្តរួមក្នុងការចុះធ្វើអធិការកិច្ច​របស់អគ្គាធិការដ្ឋាន​ និងការរៀបចំក្រុមការងារទទួលនិងពិនិត្យខ្លឹមសារនៃពាក្យបណ្តឹងរបស់ក្រសួង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ