ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិភាក្សាកម្រិតបច្ចេកទេសសម្រាប់ផែនការថវិកាជាតិ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2023 09 01 16 04 58

នៅរសៀល ថ្ងៃព្រហស្បតិ៍ ១៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិភាក្សាកម្រិតបច្ចេកទេសសម្រាប់ផែនការថវិកាជាតិ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលដឹកនាំដោយឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសាលប្រជុំធំ នៃទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ។ ក្នុងកិច្ចប្រជុំនោះដោយមានសមាសភាពចូលរួម សរុប ៥៨នាក់​ ជាលទ្ធផលនៃកិច្ចប្រជុំ រួមមានដូចខាងក្រោម ៖
១. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅតែបន្តការគាំទ្រដល់ក្រសួងអភិវឌ្ឍន៍ជនបទលើវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសការផ្គត់ផ្គង់ទឹកស្អាតជនបទ និងការស្ថាបនាផ្លូវជនបទ
២. សូមឲ្យក្រសួងអភិវឌ្ឍន៍ជនបទបន្តការថែទាំរាល់សមិទ្ធផលទាំងអស់ដែលសម្រេចបាននាពេលកន្លងមក
៣. សូមឲ្យក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ពិនិត្យមេីលតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនឲ្យបានច្បាស់លាស់លើកាងារតបណ្ដាញទឹកស្អាតជូនប្រជាពលរដ្ឋ
៤. ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបង្កើនថវិកាជូនក្រសួងអភិវឌ្ឍន៍ជនបទសម្រាប់ឆ្នាំ ២០២៤៕

photo 2023 09 01 16 05 00photo 2023 09 01 16 05 02photo 2023 09 01 16 05 14photo 2023 09 01 16 05 12photo 2023 09 01 16 05 09photo 2023 09 01 16 05 27photo 2023 09 01 16 05 16photo 2023 09 01 16 05 18photo 2023 09 01 16 05 05

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ