![ឯកឧត្ដម បណ្ឌិត សួស គង់ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានា ក្នុងសាលារៀនខ្មែរ ចិន ហួរ ខៀវនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន 12 photo 2024 07 16 14 20 38 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-16_14-20-38-2-150x150.jpg)
លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិឆ្នាំ២០២១-២០២៥ នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ក្រោមអធិបតីភាពឯកឧត្ដម គន់ ជាស៊ីន អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។
- ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ ម៉ោង ១១:២៦ ព្រឹក
- Uncategorized , សកម្មភាពក្រសួង
![លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិឆ្នាំ២០២១-២០២៥ នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ក្រោមអធិបតីភាពឯកឧត្ដម គន់ ជាស៊ីន អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ 2 photo 2023 08 30 15 25 27](https://www.mrd.gov.kh/wp-content/uploads/2023/08/photo_2023-08-30_15-25-27-1000x666.jpg)
នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពជាតិឆ្នាំ២០២១-២០២៥ នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ឆ្នាំ២០១៧-២០៣០ ក្រោមអធិបតីភាពឯកឧត្ដម គន់ ជាស៊ីន អនុរដ្ឋលេខាធិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដោយមានសមាសភាពចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអង្គការដៃគូ សរុបចំនួន ១៣៥នាក់។
អង្គសិក្ខាសាលាមានគោលបំណងសំខាន់ៗចំនួន ៣ រួមមាន៖
១. ផ្សព្វផ្សាយអំពីផែនការសកម្មភាពដំណាក់កាលទី២ នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០
២. ពិនិត្យការអនុវត្តផែនការសកម្មភាពដំណាក់កាលទី២ នៃគោលនយោបាយជាតិស្តីពីមនុស្សវ័យចាស់ ២០១៧-២០៣០ ឱ្យកាន់តែមានប្រសិទ្ធភាព
៣. ប្រមូលធាតុចូលក្នុងការរៀបចំគោលនយោបាយជាតិស្តីពីសមាគមមនុស្សចាស់៕