ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងកម្រិតនយោបាយ ដើម្បីពិភាក្សាកម្រិតបច្ចេកទេសសម្រាប់ផែនការថវិកាជាតិ ឆ្នាំ២០២៤។

ចែលរំលែក

នាព្រឹកថ្ងៃអង្គារ ១៣កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ ទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងកម្រិតថ្នាក់ដឹកនាំ ដើម្បីរៀបចំផែនការកម្រិតបច្ចេកទេសសម្រាប់ផែនការថវិកាជាតិ ឆ្នាំ២០២៤។

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង តំណាងនាយកដ្ឋានជំនាញ ដើម្បីប្រមូលធាតុចូល និងចងក្រងរៀបចំជាឯកសារជំនួយស្មារតីជូនឯកឧត្តមបណ្ឌិត សួស គង់ អំពីសកម្មភាពអាទិភាព និងទឡ្ហីករណ៍សំខាន់ៗ សម្រាប់ការចរចារថវិកាកម្រិតថ្នាក់ដឹកនាំ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ