ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យប្រគល់-ទទួល ការងារស្ថាបនាផ្លូវមេក្រាលបេតុង និងសំណង់សិល្បការ្យចំនួន ០២គម្រោង នៅខេត្តសៀមរាប
- ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៣ ម៉ោង ២:៥៩ ល្ងាច
- សកម្មភាពក្រសួង
នៅព្រឹកថ្ងៃ សុក្រ ៣រោច ខែ ទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែសីហា ឆ្នាំ ២០២៣ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម រស់ បរម អនុរដ្ឋលេខាធិការ ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម វង្សី វិចិត្រ អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា ឯកឧត្តម ណិប សំផុន ប្រធាននាយកដ្ឋានគ្រប់គ្រងលទ្ធកម្មសំណង់ និងសេវា នៃអគ្គនាយកដ្ឋានលទ្ធកម្មសាធារណ: ឯកឧត្តម គង់ ភឿន ប្រធាន នាយកដ្ឋានផ្លូវលំជនបទ លោក យូ ចំណាន ប្រធានអង្គភាពលទ្ធកម្ម បានអញ្ជើញទៅត្រួតពិនិត្យប្រគល់-ទទួល ការងារស្ថាបនាផ្លូវមេក្រាលបេតុង និងសំណង់សិល្បការ្យចំនួន ០២គម្រោង រួមមាន៖
-គម្រោងទី ១៖ ការងារស្ថាបនាផ្លូវមេក្រាលបេតុង ចំនួន ២៣ខ្សែ ប្រវែងសរុប ១៦ ០០០ម៉ែត្រ និងសំណង់សិល្បការ្យ និងការងារស្ថាបនាផ្លូវមេក្រាលបេតុង ចំនួន ០៥ខ្សែ ប្រវែងសរុប ៥ ៣១០ម៉ែត្រ និងសំណង់សិល្បការ្យ នៃគម្រោងស្ថាបនាហេដ្ឋា រចនាសម្ពន្ធ័ ផ្លូវថ្នល់ ក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។
-គម្រោងទី២៖ ការងារស្ថាបនាផ្លូវបេតុងចំនួន ០១ខ្សែ ប្រវែង ១៧ ១០០ម៉ែត្រ សំណង់សិល្បការ្យ និងការងារស្ថាបនាផ្លូវក្រាលបេតុង ចំនួន ០១ខ្សែ ប្រវែង ៣ ១០០ម៉ែត្រ និងសំណង់សិល្បការ្យ នៃគម្រោងស្ថាបនាហេដ្ឋា រចនាសម្ពន្ធ័ផ្លូវថ្នល់ ក្នុងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប ។
គម្រោងទាំងពីរ ខាងលេី នរះអនុវត្តដោយ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ។
ជាលទ្ធផល ក្រោយពីបានត្រួតពិនិត្យ លេីលក្ខណ:បច្ចេកទេស គុណភាព និសោភ័ណភាព រួចមក គណ:កម្មការបានឯកភាពក្នុង ការប្រគល់ទទួល ១០០% ៕