![ឯកឧត្តម គុយ ឆាយ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យ និងពិធីបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុ នៅសាលាឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង 8 photo 2024 07 17 16 21 07](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-17_16-21-07-150x150.jpg)
ឯកឧត្តម គុយ ឆាយ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យ និងពិធីបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុ នៅសាលាឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង
២ ម៉ោងមុន ថ្ងៃទី១៨ ខែកក្កដា ២០២៤
នាព្រឹកថ្ងៃសុក្រ ៩កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត សួស គង់ រដ្ឋលេខាធិការប្រចាំការ និង ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងកិច្ច ប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីតាមកម្មវិធី ZOOM ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យ និងពិភាក្សាឆ្លងរបៀបវារៈសំខាន់ៗមួយចំនួនដូចខាងក្រោម៖
១- សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ
២- បញ្ហាផ្សេងៗ: សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំការអនុម័ត ពីស្ថាប័ននីតិ ប្បញ្ញត្តិលើ សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ច ព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន៕