![ឯកឧត្តម គុយ ឆាយ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យ និងពិធីបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុ នៅសាលាឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង 12 photo 2024 07 17 16 21 07](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-17_16-21-07-150x150.jpg)
លោក អ៊ួង ប៉ុណ្ណាកា អគ្គនាយករងបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់គម្រោង អមដំណើរដោយប្រតិភូបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី អញ្ជើញទៅត្រួតពិនិត្យការដ្ឋានសាងសង់កែលម្អខ្សែផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង
- ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៣ ម៉ោង ៤:២៣ ល្ងាច
- សកម្មភាពក្រសួង
![លោក អ៊ួង ប៉ុណ្ណាកា អគ្គនាយករងបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសរបស់គម្រោង អមដំណើរដោយប្រតិភូបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី អញ្ជើញទៅត្រួតពិនិត្យការដ្ឋានសាងសង់កែលម្អខ្សែផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST នៅខេត្តត្បូងឃ្មុំ ខេត្តកំពង់ឆ្នាំង និងខេត្តព្រៃវែង 2 photo 2023 04 28 16 17 02](https://www.mrd.gov.kh/wp-content/uploads/2023/04/photo_2023-04-28_16-17-02-1000x750.jpg)
នាថ្ងៃអង្គារ និងថ្ងៃពុធ ៦ ,៧,៨កើត ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ,២៦,២៧ ខែមេសា ឆ្នាំ២០២៣ លោក អ៊ួង ប៉ុណ្ណាកា អគ្គនាយករងបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានគ្រប់គ្រងគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទហៅកាត់ថា (NRRPCP) បានដឹកនាំក្រុមការងារបច្ចេកទេសរបស់គម្រោង អមដំណើរដោយប្រតិភូបេសកកម្មធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ដឹកនាំដោយ Mr. Ankur Agrawal, Project team leader និងសហការី អញ្ជើញទៅត្រួតពិនិត្យការដ្ឋានសាងសង់កែលម្អខ្សែផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែប្រវែង ១០ គីឡូម៉ែត្រ និង២៧៨ ម៉ែត្រ តភ្ជាប់ពីភូមិជាំទ្រៀក ឃុំត្រមូងទៅកាន់ភូមិថ្មទទឹង ឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងបានទៅពិនិត្យការដ្ឋានជីកស្រះទំហំ ១៥០ម៉ែត្រ x ១៥០ម៉ែត្រ នៅភូមិបឹងព្រីង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
លុះព្រឹកថ្ងៃបន្ទាប់ ក៏បានអញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ និងកែលម្អខ្សែផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST មួយខ្សែទៀតមានប្រវែង ១១គីឡូម៉ែត្រ និង៨៥ឦ៉ែត្រ មានទីតាំងតភ្ជាប់ពី ភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ទៅកាន់ ភូមិស្រែសា ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ព្រមទាំងបានអញ្ជើញទៅត្រួតពិនិត្យខ្សែផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវក្រាលបេតុងប្រវែង ៥គីឡូម៉ែត្រ និង ៧៤៤ ម៉ែត្រ មានទីតាំងតភ្ជាប់ពី ភូមិក្បាលថ្នល់ ទៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
ជាមួយនេះក្រុមការងារគម្រោង ក៏បានអញ្ជើញទៅត្រួតពិនិត្យការដ្ឋានសាងសង់ និងកែលម្អខ្សែផ្លូវកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុងមួយខ្សែទៀតប្រវែង ១០គីឡូម៉ែត្រ និង៦៧៩ម៉ែត មានទីតាំងតភ្ជាប់ពី ភូមិជីផុច ឃុំជីផុច ទៅភូមិច្រេស ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ៕