![ឯកឧត្តម គុយ ឆាយ អញ្ជើញជាអធិបតីក្នុងពិធីប្រគល់ទទួលសម្ភារៈសម្រាប់សាងសង់បង្គន់អនាម័យ និងពិធីបើកការដ្ឋានសាងសង់អណ្ដូងធន់នឹងការប្រែប្រួលអាកាសធាតុ នៅសាលាឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង 18 photo 2024 07 17 16 21 07](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-17_16-21-07-150x150.jpg)
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ចែកអំណោយជូនប្រជាពលរដ្ឋ ៤៥ គ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅក្រុងកំពង់ឆ្នាំង
- ថ្ងៃទី១៣ ខែមិនា ឆ្នាំ២០២៣ ម៉ោង ១២:០៧ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ចែកអំណោយជូនប្រជាពលរដ្ឋ ៤៥ គ្រួសារដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅក្រុងកំពង់ឆ្នាំង 2 IMG 20230313 115953 445](https://www.mrd.gov.kh/wp-content/uploads/2023/03/IMG_20230313_115953_445-1000x666.jpg)
នាព្រឹកថ្ងៃចន្ទ ៧ រោច ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អមដំណើរដោយ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្ដមណ្ឌលកំពង់ឆ្នាំង ព្រមទាំងក្រុមការងាររាជរដ្ឋាភិបាល ជាច្រើនរូប នាំយកអំណោយ រួមមានសម្ភារប្រើប្រាស់ និងថវិកាទៅចែកជូនប្រជាពលរដ្ឋ ៤៥ គ្រួសារ ដែលរងគ្រោះដោយសារភ្លើងឆេះផ្ទះ នៅភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។
អំណោយដែលទទួលបានក្នុងមួយគ្រួសារមាន អង្ករ ៥០គ.ក មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ និងថវិកា ១០ម៉ឺនរៀល។
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្ដី បានសម្ដែងការសោកស្ដារចំពោះឧបទ្ទវហេតុនេះ និងបានផ្ដាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋផ្សេងៗទៀត ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ព្រោះបានប៉ះពាល់ដល់ជីវភាពខ្លាំងណាស់ ដូចពាក្យចាស់លោកថា ស៊ូស្លាប់បា កុំឱ្យស្លាប់មេ លិចទូកកណ្ដាលទន្លេ កុំឱ្យភ្លើងឆេះផ្ទះ ។
សូមបញ្ជាក់ថា កាលពីព្រឹក ថ្ងៃទី ១២ ខែមីនា ឆ្នាំ២០១២ វេលាម៉ោង ៧ និង ២០ នាទី មានអគ្គីភ័យ បានឆាបឆេះលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ អស់ចំនួន ២៧ខ្នងផ្ទះ ស្មើនឹង ៤៥គ្រួសារ ដោយសារការថ្វេសប្រហែសក្នុងការឆ្អើរត្រី ។