ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃការងារស្ថាបនាផ្លូវ និងលូ ចំនួន ០៥គម្រាង នៅខេត្តកំពង់ចាម ស្វាយរៀង និងខេត្តព្រៃវែង

ចែលរំលែក

នៅថ្ងៃពុធ -ព្រហស្បតិ៍ ១០, ១១កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១-២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ វាយតម្លៃការងារស្ថាបនាផ្លូវ និងលូ ចំនួន ០៥គម្រាងដូចខាងក្រោមនេះ ៖

គម្រោងទី១ ៖ ការងារស្តារឡើងវិញផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ប្រវែង ៤ ០០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម សាងសង់លូមូលមុខពីរចំនួន ០១កន្លែង លូមូលមុខមួយចំនួន ០៦កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០១កន្លែង ស្ថិតនៅភូមិព្រងើយ ឃុំថ្មពួន និងភូមិទួលពេល ឃុំគោកគង់លិច និងឃុំកញ្ជៀច ស្រុកកញ្ជៀច ខេត្តព្រៃវែង។

គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ៧០០ម ទទឹង ៧ម និងចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់០,២ម ស្ថិតនៅភូមិស្រម៉ ទៅភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង។

គម្រោងទី៣ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៥ ៨៥០ម ទទឹង ៧ម ចិញ្ចើមក្រាលក្រួសក្រហមទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខបីចំនួន ០១កន្លែង លូមូលមុខពីរចំនួន ០១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅឃុំត្នោត និងឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

គម្រោងទី៤ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ៦៦០ម ទទឹង ៤,៥ម កម្រាស់ ០,២ម សាងសង់ផ្លូវបេតុងពន្លិចទឹកចំនួន ០១ខ្សែ ៨០ម ទទឹង ៤ម លូប្រអប់មុខបីចំនួន ០១កន្លែង សាងសង់ផ្លូវបេតុងសងខាងក្បាលលូប្រវែងសរុប ១៦ម ទទឹង ៨ម និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិសំរោង ឃុំពាមប្រធ្នោះ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

គម្រោងទី៥ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ ប្រវែង ៧ ០០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម សាងសង់លូមូលមុខមួយចំនួន ០៤កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិទួលសំបួរ ភូមិវាលព្រះ និងភូមិស្រែអំពៅ ឃុំទួលសំបួរ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ដែលអនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ។

ដោយផ្អែកតាមការពិនិត្យលក្ខណៈបច្ចេកទេស និងគុណភាព គណៈកម្មការបានវាយតម្លៃ និង យល់ព្រមទទួលយកតាមសំណើរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ