ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រុមបេសកកម្ម នៃការអនុវត្តពាក់កណ្តាលអាណត្តិ នៃគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្ម កសិកម្ម (SAAMBAT)
- ថ្ងៃទី១ ខែមិនា ឆ្នាំ២០២៣ ម៉ោង ៨:០៩ ល្ងាច
- សកម្មភាពក្រសួង
នាព្រឹកថ្ងៃ ពុធ ១០កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃរបស់ក្រុមបេសកកម្ម នៃការអនុវត្តពាក់កណ្តាលអាណត្តិ នៃគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្ម កសិកម្ម (SAAMBAT)។
អញ្ជើញចូលរួមមាន ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោង លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោង តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក លោកស្រីក្រុមបេសកកម្មមកពី IFAD EIB និង EU ក្រុមការងារអនុវត្តគម្រោង សរុប ៥៦ នាក់ ក្នុងនោះចូលរួមផ្ទាល់ ៤១ នាក់ និងចូលរួមតាមប្រព័ន្ធZOOM ១៥ នាក់ ។
សូមបញ្ជាក់ថា៖ បេសកកម្មត្រួតពិនិត្យ និងវាយតម្លៃការងារពាក់កណ្តាលអាណត្តិរបស់គម្រោង SAAMBAT ចាប់ផ្ដើមពីថ្ងៃទី ១ ដល់ ១៧ ខែមីនា ឆ្នាំ២០២៣ នេះ ក្នុងគោលបំណងវាយតម្លៃលទ្ធផលសម្រេចបាន ពិនិត្យរាល់បញ្ហាប្រឈមនានា និងរកដំណោះស្រាយរួមគ្នា៕