![ឯកឧត្តម លឹម អុីវ អញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានការងារស្តារឡើងវិញផ្លូវជនបទក្រាលដីល្បាយក្រួសចំនួន ១ខ្សែ នៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង 15 photo 2024 07 16 17 20 21](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-16_17-20-21-150x150.jpg)
ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យសំណើសុំកែសម្រួលផ្ទៃដីតំបន់ ៣ បញ្ចូលមកជាតំបន់ ២ និងកាត់ឆ្វៀលផ្ទៃដីតំបន់ ៣ ដើម្បីជាប្រទានកម្មជូនប្រជាពលរដ្ឋនៅឃុំផ្លូវទូក ឃុំសំរោងសែន ស្រុកកំពង់លែង ឃុំពាមឆ្កោក ស្រុកជលគិរី និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
- ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ១២:៤០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យសំណើសុំកែសម្រួលផ្ទៃដីតំបន់ ៣ បញ្ចូលមកជាតំបន់ ២ និងកាត់ឆ្វៀលផ្ទៃដីតំបន់ ៣ ដើម្បីជាប្រទានកម្មជូនប្រជាពលរដ្ឋនៅឃុំផ្លូវទូក ឃុំសំរោងសែន ស្រុកកំពង់លែង ឃុំពាមឆ្កោក ស្រុកជលគិរី និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង 2 photo 2022 11 25 12 32 42](https://www.mrd.gov.kh/wp-content/uploads/2022/11/photo_2022-11-25_12-32-42-1000x666.jpg)
នាព្រឹកថ្ងៃសុក្រ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹង ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យសំណើសុំកែសម្រួលផ្ទៃដីតំបន់ ៣ បញ្ចូលមកជាតំបន់ ២ និងកាត់ឆ្វៀលផ្ទៃដីតំបន់ ៣ ដើម្បីជាប្រទានកម្មជូនប្រជាពលរដ្ឋនៅឃុំផ្លូវទូក ឃុំសំរោងសែន ស្រុកកំពង់លែង ឃុំពាមឆ្កោក ស្រុកជលគិរី និងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ការកាត់ឆ្វៀលតំបន់ ២ ដែលប្រជាពលរដ្ឋរស់នៅអចិន្រ្ទៃយ៍ និងប្រើប្រាស់អាស្រ័យផល ជូនប្រជាពលរដ្ឋ នៅក្នុងភូមិសាស្រ្ដខេត្តកំពង់ឆ្នាំង។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអភិបាលខេត្តកំពង់ឆ្នាំង មន្ទីរពាក់ព័ន្ធ និងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង៕