![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 18 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការចាប់ផ្តើមសិក្សាគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព ជំហានទី ៤ ក្រោមហិរញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី
- ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ម៉ោង ១០:០៧ ព្រឹក
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការចាប់ផ្តើមសិក្សាគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព ជំហានទី ៤ ក្រោមហិរញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី 2 photo 2022 11 23 10 04 37](https://www.mrd.gov.kh/wp-content/uploads/2022/11/photo_2022-11-23_10-04-37-1000x750.jpg)
នាព្រឹកថ្ងៃពុធ ១៥រោច ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ (Hotel Sofitel Phnom Penh Phokeetra) ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្តីពី ការចាប់ផ្តើមសិក្សាគម្រោងកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព ជំហានទី ៤ ក្រោមហិរញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី នាង កញ្ញា ជាតំណាងក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មន្រ្ដីគម្រោងមកពីខេត្តគោលចំនួន ៩ សរុបចំនួន ៦៦រូប។
សិក្ខាសាលានេះមានគោលបំណងចំនួន ០៥ រួមមាន៖
(១). វិសាលភាពការងារ
(២). លទ្ធផលការងារដែលនឹងទទួលបានក្នុងការសិក្សា
(៣). ផែនការ និងការវិភាគការងារ
(៤). សមាសភាពដែលត្រូវចូលរួមក្នុងការសិក្សា និង
(៥). ការអនុវត្តផែនការកម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ប្រកបដោយនិរន្តរភាព៕