ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញចូលរួមវេទិកា អាស៊ាន- ចិន លើកទី១៦ ក្រោមប្រធានបទ “ ការអភិវឌ្ឍសង្គម និងការកាត់បន្ថយភាពក្រីក្រ”

ចែលរំលែក
photo 2022 06 28 10 59 28

នៅព្រឹកថ្ងៃអង្គារ ១៤រោច ខែជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព.ស. ២៥៦៦ ត្រូវនឹង​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមវេទិកា អាស៊ាន- ចិន លើកទី១៦ ក្រោមប្រធានបទ “ ការអភិវឌ្ឍសង្គម និងការកាត់បន្ថយភាពក្រីក្រ” តាមរយៈប្រព័ន្ធអនឡាញ។

វេទិកានេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ ក្រោមអធិបតីភាពឯកឧត្ដម Liu Huanxin រដ្ឋមន្រ្ដីទទួលបន្ទុករដ្ឋបាល នៃការកាត់បន្ថយភាពក្រីក្រ នៃសាធារណរដ្ឋប្រជាមានិតចិន ដែលមានសមាជិកទាំង១០ នៃបណ្ដាប្រទេសជាសមាគមន៍អាស៊ានចូលរួម។​ ក្នុងវេទិកាលើកទី១៦ ស្តីពីការអភិវឌ្ឍសង្គម និង ការកាត់បន្ថយ ភាពក្រីក្រនេះ​ សាធារណរដ្ឋប្រជាមានិតចិន និងតំបន់ស្វយ័ត Guangxi Zhuang ជាសហម្ចាស់ផ្ទះ។

វេទិកានេះធ្វើឡើងក្នុង​គោល​បំណង​ដើម្បីពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងការចែករំលែកនៃការកាត់បន្ថយភាពក្រីក្រ និងបទពិសោធន៍អភិវឌ្ឍន៍ជនបទ-ទីក្រុង រវាងប្រទេសចិន និងសមាជិកអាស៊ាន និងអង្គការអន្តរជាតិពាក់ព័ន្ធ ព្រមទាំងការរួមចំណែក និងការចែករំលែកដំណោះស្រាយរបស់ចិន និងអាស៊ាន ចំពោះគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ​។

វេទិកាខាងលើប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ “ការពង្រឹងការផ្លាស់ប្តូរលើការកាត់បន្ថយភាពក្រីក្រ និងរួមគ្នាកសាងមាតុភូមិដ៏រុងរឿង”។  ក្នុងសុន្ទរកថាបើក​ របស់មន្ត្រីរដ្ឋាភិបាល និងអ្នកជំនាញមកពីប្រទេសចិន និងបណ្តាសមាជិកអាស៊ាន បានចែករំលែកបទពិសោធន៍រៀងៗខ្លួនក្នុងការកាត់បន្ថយភាពក្រីក្រ និង ពិភាក្សាអំពីវិធានការតាមដាន ដើម្បីឆ្លើយតបទៅនឹងស្ថានភាព និងបញ្ហាប្រឈមថ្មីៗ ដើម្បីពង្រឹងការផ្លាស់ប្តូរ ជាពិសេសការចែករំលែកបទពិសោធន៍នៃការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍរបស់សាធារណរដ្ឋប្រជាមានិតចិន និងសមាជិកអាស៊ាន ព្រមទាំងអង្គការក្នុងតំបន់ពាក់ព័ន្ធ។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន​ រដ្ឋមន្ត្រី​ក្រសួងអភិវឌ្ឍន៍ជនបទ​ បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋប្រជាមានិតចិនដែលបានអញ្ជើញតំណាងព្រះរាជាណាចក្រកម្ពុជាចូលរួមក្នុងវេទិការនេះ។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានលើកឡើង​ដែរថា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជាបានកាត់បន្ថយអត្រាភាពក្រីក្របានតិចជាង១០ភាគរយ ដោយជោគជ័យមុនពេលមានការរីករាលដាលនៃមេរោគកូវីដ១៩ ហើយអត្រាភាពក្រីក្រស្ទុះត្រឡប់មក ១៧ ភាគរយ ក្នុងអំឡុងឆ្នាំ ២០១៩-២០២០ ដោយសារតែផលប៉ះពាល់នៃ COVID-19។  ទស្សនវិស័យ កំណើនសេដ្ឋកិច្ចកម្ពុជា ត្រូវបានរំពឹងថា នឹងបន្តងើបឡើងវិញខណៈការរឹតបន្តឹងត្រូវបានលើកលែង។  រដ្ឋាភិបាលកម្ពុជានៅតែបន្តអនុវត្តគោលនយោបាយនេះ​ ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃ COVID-19 លើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាជន និងដើម្បីគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ ម្យ៉ាងវិញទៀតការចាក់វ៉ាក់សាំងយ៉ាងទូលំទូលាយប្រឆាំងនឹង COVID-19 បានអនុញ្ញាតឱ្យកម្ពុជាបើកព្រំដែនឡើងវិញសម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ ដែលនាំឱ្យមានការរំពឹងទុកផ្នែកសេដ្ឋកិច្ចជាវិជ្ជមានសម្រាប់ឆ្នាំនេះ និងឆ្នាំ ២០២៣ ហើយកំណើននេះត្រូវបានព្យាករថានឹងឈានដល់ 4.5% ។

ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តីបានបន្តទៀតថា៖ រាជរដ្ឋាភិបាលកម្ពុជា មានបំណងធ្វើឱ្យប្រជាពលរដ្ឋទាំងអស់រស់នៅក្នុងជីវភាពរស់នៅប្រកបដោយសុខភាពល្អ និងកម្រិតជីវភាពរស់នៅខ្ពស់​​ ។ ដើម្បីកែលម្អជីវភាពរស់នៅនៅកម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទបាន និងកំពុងផ្តល់ហេដ្ឋារចនាសម្ព័ន្ធជនបទ សេវាថែទាំសុខភាពបឋម រួមទាំងផ្លូវជនបទ ស្ពាន និងរចនាសម្ព័ន្ធផ្សេងៗទៀត។  នៅលើការថែទាំសុខភាពបឋម បានផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ និងយុទ្ធនាការផ្លាស់ប្តូរអាកប្បកិរិយា ដែលស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព 6.1 និង 6.2  រួមចំណែកលើកកម្ពស់សុខភាពរបស់ប្រជាពលរដ្ឋនៅតាមជនបទ។

ជាលទ្ធផល តំបន់ជនបទរបស់ប្រទេសកម្ពុជាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលឆ្លុះបញ្ចាំងពីការកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ប្រព័ន្ធធារាសាស្ត្រ ការតភ្ជាប់អគ្គិសនី ទូរគមនាគមន៍ ថាមពល និងការទទួលបានទឹកស្អាត និងអនាម័យនៅទូទាំងប្រទេស។

ជាកិច្ចបញ្ចប់ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ជឿជាក់ថាកិច្ចខិតខំប្រឹងប្រែងរួមគ្នាគឺចាំបាច់ដើម្បីដោះស្រាយបញ្ហាប្រឈមនៃការអភិវឌ្ឍជាច្រើន​​​ ស្ថិតក្នុងដំណាក់កាលនៃការស្តារឡើងវិញ ការខិតខំប្រឹងប្រែងរួមគ្នាគឺកាន់តែចាំបាច់ ហើយសង្ឈឹមថាតាមរយៈវេទិកានេះ កម្ពុជា​នឹងទទួលបានបទពិសោធន៍បន្ថែមទៀតក្នុងការកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍជនបទ។

photo 2022 06 28 10 59 28photo 2022 06 28 10 59 31photo 2022 06 28 10 59 34photo 2022 06 28 10 59 36photo 2022 06 28 10 59 41photo 2022 06 28 10 59 43photo 2022 06 28 10 59 47photo 2022 06 28 10 59 50photo 2022 06 28 10 59 53photo 2022 06 28 10 59 57photo 2022 06 28 11 00 00photo 2022 06 28 11 00 07photo 2022 06 28 11 00 09photo 2022 06 28 11 00 12photo 2022 06 28 11 00 15photo 2022 06 28 11 00 19photo 2022 06 28 11 00 22photo 2022 06 28 11 00 25

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ