កិច្ចប្រជុំគណៈកម្មការគ្រប់គ្រង និងសម្របសម្រួលគម្រោងវិនិយោគសាធារណៈ ក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ
១៣ ម៉ោងមុន ថ្ងៃទី១៤ ខែមករា ២០២៥
គម្រោងកែលម្អការតភ្ជាប់ផ្លូវថ្នល់ជនបទនៅកម្ពុជាមានធាតុផ្សំចំនួនបួនរួមមាន ៖ (១) ការកែលម្អផ្លូវជាតិ និងផ្លូវខេត្ត (២) ការកែលម្អផ្លូវជនបទ (៣) ការអភិវឌ្ឍស្ថាប័ននិងការគ្រប់គ្រងគម្រោងនិង (៤) ការឆ្លើយតបជាបន្ទាន់ ។ ក្រសួងអភិវឌ្ឍន៍ជនបទជាភ្នាក់ងារអភិវឌ្ឍសមាសភាគទី២ ដែលមានការកែលម្អផ្លូវជនបទ រួមមានកិច្ចការកែលម្អភាពធន់ និងអាកាសធាតុ សុវត្ថិភាព និងការថែរក្សាផ្លូវជនបទដែលមាននៅក្នុងខេត្តក្រចេះ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ។