ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកម្មធនាគារពិភពលោក (World Bank) ដឹកនាំដោយ លោក Benoit Bosquet នាយកប្រចាំតំបន់នៃការអនុវត្តជាសកលប្រកបដោយចីរភាពសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក

ចែលរំលែក

នារសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកម្មធនាគារពិភពលោក (World Bank) ដឹកនាំដោយ លោក Benoit Bosquet នាយកប្រចាំតំបន់នៃការអនុវត្តជាសកលប្រកបដោយចីរភាពសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។

ធនាគារពិភពលោក គឺជាដៃគូសហប្រតិបត្តិការអន្តរជាតិមួយដែលតែងតែគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងការកោតសរសើរចំពោះធនាគារពិភពលោកសម្រាប់កិច្ចសហប្រតិបត្តិការណ៍ដ៍ល្អក្នុងការអនុវត្តគម្រោងនានាជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងបានចែករំលែកបទពិសោធន៍ និងយោបល់ផ្សេងៗ ក្នុងន័យជំរុញឱ្យការអនុវត្តគម្រោងទាំងនោះអនុវត្តទៅកាន់តែរលូន៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ