![ឯកឧត្ដម បណ្ឌិត សួស គង់ អញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់អគារសិក្សា និងសមិទ្ធផលនានា ក្នុងសាលារៀនខ្មែរ ចិន ហួរ ខៀវនៅសង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន 8 photo 2024 07 16 14 20 38 2](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-16_14-20-38-2-150x150.jpg)
ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យនិងវាយតម្លៃ លើការងារស្ថាបនាផ្លូវ និងលូចំនួន ០២គម្រោង ខេត្តកណ្តាល និងខេត្តព្រៃវែង
- ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ៤:៥៧ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញទៅត្រួតពិនិត្យនិងវាយតម្លៃ លើការងារស្ថាបនាផ្លូវ និងលូចំនួន ០២គម្រោង ខេត្តកណ្តាល និងខេត្តព្រៃវែង 2 photo 2021 09 23 16 54 47](https://www.mrd.gov.kh/wp-content/uploads/2021/09/photo_2021-09-23_16-54-47-1000x563.jpg)
នៅថ្ងៃព្រហស្បតិ៍ ២រោច ខែភត្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន៖ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុ អញ្ជើញទៅ
ត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវ និងលូចំនួន ០២គម្រោងរួមមាន៖
-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៨០០ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់០,២ ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយថ្មភ្នំទទឹងម្ខាងៗ មានប្រវែង ០,៥ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ និងផ្លាកឈ្មោះផ្លូវចំនួន ០២ កន្លែង ស្ថិតនៅភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ២ ២០០ ម៉ែត្រ ទទឹង ៦ ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយខ្សាច់ភ្នំឈើកាច់ ទទឹងម្ខាងៗ មានប្រវែង ១ ម៉ែត្រ កម្រាស់០,២ ម៉ែត្រ សាងសង់ លូមុខពីរចំនួន ០១កន្លែង លូមូលមុខមួយចំនួន ០៤កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០១កន្លែង ចាប់ពីភូមិត្នោត ទៅភូមិទួលខ្ពស់ និងភូមិទ្រា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។
គម្រោងទាំងពីរខាងលើនេះអនុវត្តដោយ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ។
យោងតាមរយៈបច្ចេកទេស និងគុណភាពសំណង់គណ:កម្មាការបានឯកភាពទទួលយកនូវលទ្ធផលរបស់គម្រោងខាងលើជាស្ថាពរ។