
ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង China-Cambodia-UNICEF South-South Cooperation (SSC) Project on Climate-Resilient Water, Sanitation and Hygiene (WASH)
- ៥ ម៉ោងមុន ថ្ងៃទី១៨ ខែមិនា ២០២៥
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ ៖ នាសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ អមដំណើរដោយលោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តគម្រោង China-Cambodia-UNICEF South-South Cooperation (SSC) Project on Climate-Resilient Water, Sanitation and Hygiene (WASH) ក្រោមសហអធិបតីភាពឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងឯកឧត្តម LI GUOYING រដ្ឋមន្រ្តីក្រសួងធនធានទឹកនៃសាធារណៈរដ្ឋប្រជាមានិតចិន ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសំណាក់ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អង្គទូត និងអង្គការដៃគូ ក្នុង និងក្រៅប្រទេស សរុបប្រមាណ ១៣០នាក់៕