ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

ចែលរំលែក

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជាសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំលើកទី៦ នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដោយមានការអញ្ជើញចូលរួមពីសមាជិកគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងតំណាងក្រសួង/ស្ថាប័ន ប្រមាណ ១៥០រូប។

កិច្ចប្រជុំខាងលើមានគោលបំណង ដើម្បីបង្ហាញជូននូវវឌ្ឍនភាពការងារ របស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដូចខាងក្រោម ៖

១. ការជម្រុញការធ្វើបរិវត្តកម្មឌីជីថលតាមក្រសួង/ ស្ថាប័ន

២. សេចក្តីព្រាងច្បាប់ស្តីពីសន្តិសុខសាយប័រ

៣. សេចក្តីព្រាងច្បាប់ស្តីពីកិច្ចការពារទិន្នន័យបុគ្គល

៤. ការអនុវត្តបទប្បញ្ញតិ្តផ្ទៃក្នុងស្តីពីការគ្រប់គ្រងសន្តិសុខសាយប័រ

៥. ម៉ាស៊ីនបកប្រែភាសាដំបូងដែលបង្កើតឡើងដោយក្រុមអ្នកជំនាញបញ្ញាសប្បនិម្មិត (កម្មវិធីបកប្រែ translateKH) និង

៦. ការវិវត្តថ្មីនៃបច្ចេកវិទ្យា AI៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ