
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ រៀបចំពិធី អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ខួបទី១១៤
- ៤៥ នាទីមុន ថ្ងៃទី១២ ខែមិនា ២០២៥
- សកម្មភាពក្រសួង

ខេត្តកំពង់ធំ៖ នារសៀលថ្ងៃអង្គារ១៣កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ មានរៀបចំពិធី អបអរសាទរទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ខួបទី១១៤ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្ត្រី និងក្មេងស្រីគ្រប់រូប” ក្រោមអធិបតីភាព លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ និងមន្ត្រីកិច្ចសន្យា សរុបចំនួន ៣៣ នាក់ ស្រី ៦នាក់។
សូមបញ្ជាក់ផងដែរថា ៖ ការប្រារព្ធពិធីអបអរសាទរ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំនេះ មន្រ្ដីរាជការជាស្ត្រី បានទទួលជាវត្ថុអនុស្សាវរីយ៍ជាការលើកទឹកចិត្ត ចំណែកមន្ត្រីរាជការជាបុរស ក៏មានវត្ថុអនុស្សាវរីយ៍ជាការលើកទឹកចិត្តផងដែរ ។ កម្មវិធីអបអរសាទរសិទ្ធិនារីដែលប្រព្រឹត្តទៅ ក្នុងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ក៏បានបញ្ចប់ទៅប្រកបដោយភាពសប្បាយរីករាយ ស្នាមញញឹម និងស្និតស្នាលបំផុត៕