ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Maryam Salim ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោក ( World Bank) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីតាមរយៈប្រព័ន្ធ Zoom

ចែលរំលែក

នាថ្ងៃព្រហស្បតិ៍ ៣កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Maryam Salim ប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោក ( World Bank) ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីតាមរយៈប្រព័ន្ធ Zoom។

ក្នុងជំនួបនេះឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានសម្តែងការអបអរសាទរចំពោះលោកស្រីប្រធាន សម្រាប់ការតែងតាំងជាប្រធានគ្រប់គ្រងរបស់ធនាគារពិភពលោកប្រចាំនៅកម្ពុជា និងបានថ្លែងអំណរគុណដល់ធនាគារពិភពលោកដែរតែងតែផ្តល់ការគាំទ្រដល់ការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជា។

ឆ្លៀតក្នុងឱកាសនោះដែរលោកស្រី Maryam Salim បានធ្វើការកោតសរសើរ និងថ្លៃងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងកិច្ចសហប្រតិបត្តិការដ៍ល្អក្នុងការអនុវត្តគម្រោងនានាជាមួយ World Bank ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ