ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូចំនួន ០៣គម្រោង ស្ថិតនៅខេត្តស្វាយរៀង និងខេត្តតាកែវ

ចែលរំលែក

ថ្ងៃអង្គារ ១កើត ខែភត្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងលូចំនួន ០៣គម្រោង ស្ថិតនៅខេត្តស្វាយរៀង និងខេត្តតាកែវ រួមមាន៖

-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៥ ៨៥០ម ទទឹង ៦ម ចិញ្ចើមក្រាលក្រួសក្រហមទទឹងម្ខាងៗ ១ម កម្រាស់០,២ម សាងសង់លូប្រអប់មុខបីចំនួន ០១កន្លែង លូមុខពីរចំនួន ០១កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅឃុំត្នោត និងឃុំចន្រ្ទា ស្រុកចន្ទ្រា ខេត្តស្វាយរៀង។

-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ៥០០ម ទទឹង ៦ម ចិញ្ចើមក្រាលក្រួសក្រហមទទឹងម្ខាងៗ ១ម កម្រាស់០,២ម សាងសង់លូប្រអប់មុខបីចំនួន ០១កន្លែង លូមុខមួយចំនួន ០៣កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ០១កន្លែង ភ្ជាប់ពីឃុំច្រេស ស្រុកចន្ទ្រា ទៅឃុំត្នោត ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង

-គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០២ខ្សែ ប្រវែងសរុប ២ ២៦៥ម ទទឹង ៤ម កម្រាស់០,២ម និងផ្លូវក្រាលល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ២ ៥៣៥ម ទទឹង ៥ម កម្រាស់០,២ម រៀបថ្មសំណាញ់ការពារជើងទេរផ្លូវប្រវែង ២៦០ម ទំនប់បង្ហៀរប្រវែង ៤០ម ចំនួន ០២កន្លែង សាងសង់លូប្រអប់មុខពីរចំនួន ០១កន្លែង លូមូលមុខមួយចំនួន ០៤កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ចាប់ពីស្ថានីយ៍តាស៊ូង ឃុំបានកាម ទៅភូមិគោកអង្គញ់ ឃុំពោធិ៍រំចាក ស្រុកព្រៃកម្បាស ខេត្តតាកែវ។

គម្រោងទាំងបីខាងលើអនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទនៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយប្រើប្រាស់ថវិកាជំពូក ២១។

យោងតាមលក្ខណៈបច្ចេកទេស និងគុណភាពសំណង់ គណ:កម្មាការបានសម្រេចឯកភាពទទួលយកលទ្ធផលដោយបញ្ចប់សុពលភាពរបស់គម្រោងខាងលើ១០០%៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ