ឯកឧត្តម គង់ វីរៈចុះពិនិត្យស្ថានភាពខ្សែផ្លូវជាក់ស្តែង ដើម្បីរចនាគ្រោងប្លង់លម្អិត និងរៀបចំឯកសារពាក់ព័ន្ធ សម្រាប់ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងបេតុង

ចែលរំលែក

ខេត្តព្រះវិហារ ខេត្តរតនៈគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង ៖ នាថ្ងៃអង្គារ ៦កើត-សុក្រ ៩កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤-៧ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានដឹកនាំក្រុមការងារនៃគម្រោងកែលម្អបណ្តាញតភ្ជាប់ជនបទនៅភាគឦសាន (NRCIP) រួមជាមួយក្រុមទីប្រឹក្សាបច្ចេកទេស KCI-KYONGHO JV ដើម្បីចុះពិនិត្យស្ថានភាពខ្សែផ្លូវជាក់ស្តែង ដើម្បីរចនាគ្រោងប្លង់លម្អិត និងរៀបចំឯកសារពាក់ព័ន្ធ សម្រាប់ស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ DBST និងបេតុង ប្រវែង ៣០២,៣គីឡូម៉ែត្រ  ស្ថិតនៅក្នុងខេត្តគោលដៅគម្រោងទាំង៤ រួមមានខេត្តព្រះវិហារ ខេត្តរតនគិរី ខេត្តមណ្ឌលគិរី និងខេត្តស្ទឹងត្រែង។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ