ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញដឹកនាំក្រុមការងារ ដើម្បីប្រារព្ធ ពិធីបើកការដ្ឋានការងារលើកកម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ២ ៧០០ម៉ែត្រ ស្រុកពាមជរ ខេត្តព្រៃវែង

ចែលរំលែក

ខេត្តព្រៃវែង៖ នាថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញ ដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយក្រុមការងារ បច្ចេកទេសនាយកដ្ឋានផ្លូវលំជនបទ គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃ គុណភាពការងារសាងសង់ស្តារឡើងវិញ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ) ថ្នាក់ដឹក និងមន្រ្តីជំនាញនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងថ្នាក់ដឹក នាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ដើម្បីប្រារព្ធពិធីបើកការដ្ឋាន ការងារលើក កម្រិតគុណភាពផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន១ខ្សែ ប្រវែង ២ ៧០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវក្រាលល្បាយថ្មភ្នំសងខាង ដោយម្ខាងៗ ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងស្ថាបនាលូមូលចំនួន ៦កន្លែង ស្ថិតនៅភូមិពងទឹក ទៅភូមិក្រាំង តាយ៉ង ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពី គណអភិបាលស្រុក ក្រុមប្រឹក្សាឃុំ ប្រធានភូមិ និងប្រជាពលរដ្ឋ សរុបចំនួន៥៦នាក់។

សូមបញ្ជាក់ថា ចំពោះការស្ថាបនាផ្លូវខាងលើ គ្រោងនឹងបញ្ចប់នៅដំណាច់ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ