
ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមទស្សនកិច្ចស្វែងយល់ពីទន្លេមេគង្គឆ្លងដែននៅតំបន់ ភូមិភាគឦសាននៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង
១ ម៉ោងមុន ថ្ងៃទី១៣ ខែមិនា ២០២៥
ខេត្តបាត់ដំបង ៖ នាថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ
តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាគណៈអធិបតីក្នុងកម្មវិធីសិក្ខាសាលាស្ដីអំពីការផ្ទៀងផ្ទាត់ ខេត្តបាត់ដំបង ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ផេង សិទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបងនិងជាប្រធាន PWG-RWSSH លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ព្រមទាំងលោក-លោកស្រីជាថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក-លោកស្រីមកពីតំណាងមន្ទីរពាក់ព័ន្ធ អង្គការដៃគូនៅក្នុងខេត្ត លោកអភិបាលរងក្រុង លោកអភិបាលរងស្រុក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ ជំទប់ ឬតំណាងឃុំ សរុបចំនួន ៥០រូប ស្រី ៧រូប។