ឯកឧត្តម ថោង ពោជ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទចុះទស្សនកិច្ចសិក្សាទីផ្សារអនាម័យ នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ នៅឃុំសង្វើយ ស្រុកជីក្រែង និងនៅឃុំតាយ៉ែក ស្រុកសូត្រនិគម ខេត្តសៀមរាប

ចែលរំលែក

ខេត្តកំពង់ធំ-សៀមរាប៖នាថ្ងៃពុធ ១៤ រោជ ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០២៥ ឯកឧត្តម ថោង ពោជ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទចុះទស្សនកិច្ចសិក្សាទីផ្សារអនាម័យ នៅឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ និងប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ នៅឃុំសង្វើយ ស្រុកជីក្រែង និងនៅឃុំតាយ៉ែក ស្រុកសូត្រនិគម ខេត្តសៀមរាប។ ក្នុងដំណើរទស្សនកិច្ចនេះមានការចូលរួម ពីតំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ តំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ឧត្តរមានជ័យ និងព្រះវិហារ តំណាងអង្គការដៃគូមួយចំនួនសរុប ៦១ នាក់(ស្រី ១៥ នាក់)។

 

គោលបំណង នៃទស្សនកិច្ចសិក្សានេះ គឺផ្ដោតទៅលើ ១-ការស្វែងយល់អំពីមេរៀនបទពិសោធន៍ បញ្ហាប្រឈម និងឆន្ទះរបស់ម្ចាស់អាជីវកម្មអំពីទីផ្សារអនាម័យ និង ២-ការស្វែងយល់អំពីការគ្រប់គ្រង របស់គណៈកម្មការគ្រប់គ្រងប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ